(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានវិលត្រឡប់ចូលហ្វឹកហាត់ ដើម្បីលេងឲ្យក្លិប Manchester City វិញ បន្ទាប់ពីលោកបានខកខានការប្រកួតលទ្ធផលឈ្នះ ៤-១ របស់ពួកគេលើក្រុម Liverpool ក្នុងលីគ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធរូបនេះ បានបង្ខំចិត្តដកខ្លួន ចេញពីការប្រកួតសម្រាប់ក្រុមជម្រើសជាតិន័រវេសកាលពីខែមុន បន្ទាប់ពីបានទទួលរងរបួសក្រលៀន។

Haaland បានវិលត្រឡប់ចូលហ្វឹកហាត់វិញនេះ មុនពេលដំណើរនាចុងសប្តាហ៍ទៅជួបក្រុម Southampton៕