(ភ្នំពេញ)៖ រាល់ការជាវផលិតផលប្រេងឆាសុខភាព Healthy CHEF ឥឡូវនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ខ្សែកមាស និងប្រេងឆាសុខភាព Healthy CHEF ចំណុះ ១ លីត្រ ជាច្រើនរង្វាន់ ដោយគ្រាន់តែពិនិត្យនៅក្រោមគម្របដប។

កម្មវិធីដ៏ពិសេសនេះបង្កើតឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែជឿជាក់ និងគាំទ្រដល់ផលិតផល ជាពិសេសគឺលើកទឹកចិត្តឲ្យអតិថិជន ដែលមិនទាន់ប្រើប្រាស់ប្រេងឆាមានគុណភាពនៅឡើយ ចាប់ផ្ដើមប្រើប្រាស់ប្រេងឆាសុខភាព Healthy CHEF ដែលផលិតពីវត្ថុធាតុដើមពីធម្មជាតិ គឺសណ្តែកសៀង ឬផ្កាឈូករ័ត្ន ១០០% មានគុណភាពខ្ពស់ ល្អសម្រាប់សុខភាពបេះដូង។

លោកអ្នកអាចរកជាវផលិតផលប្រេងឆាសុខភាព Healthy CHEF នៅតាមតូបលក់ចាប់ហួយ និងទីផ្សារនានានៅទូទាំងប្រទេស ហើយកុំភ្លេចពិនិត្យក្រោមគម្របដបដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

បញ្ជាក់៖ កម្មវិធីដ៏ពិសេសនេះគឺផ្តល់ជូនពីថ្ងៃនេះរហូតដល់ ៣១ តុលា ២០២៣៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ទូរសព្ទ៖ 067 466 499 ឬហ្វេសប៊ុកផ្លូវការ Healthy CHEF Cambodia