(ភ្នំពេញ)៖ ហាងប៊ីឈរ (BEE CHOO) ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី បានសម្ពោធហាងថ្មីរបស់ខ្លួនដែលជាសាខាទី២ មានទីតាំងនៅផ្ទះលេខ ១០១D (ក២៤១) ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

បើគិតមកដល់ពេលនេះហាងប៊ីឈរបានបើកដំណើរអស់រយៈពេលជាង៥ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជា និងបានប្រើជំនាញឯកទេសរបស់ខ្លួនក្នុងការព្យាបាលស្បែកក្បាល និងសក់ដល់មនុស្សគ្រប់វ័យ និងជាពិសេសស្រ្តីកំពុងមានផ្ទៃពោះ និងក្រោយសម្រាល ដែលមានបញ្ហាសក់ជ្រុះខ្លាំងដោយប្រើប្រាស់ឱសថធម្មជាតិបែបបុរាណចិន១០០% ដែលមានការទទួលស្គាល់ជាស្តង់ដារអរន្តជាតិ។

លោកស្រី ហេង ស្រីមុំ អគ្គនាយិកាប៊ីឈរ ប្រចាំប្រទេសកម្ពុជាបានថ្លែងក្នុងពិធីបើកសម្ពោធហាងសាខាទី២ថា៖ «វត្តមានហាងប៊ីឈរនៅក្នុងប្រទេសកម្ពុជា នឹងជួយឲ្យវិស័យថែទាំស្បែកក្បាល និងសក់កាន់តែទំនើប និងរីកចម្រើនឡើងដោយប៊ីឈរ និងបន្តបណ្តុះបណ្តាលអ្នកជំនាញបន្ថែមទៀតឱ្យយល់ដឹង និងមានជំនាញពិតប្រាដក ដើម្បីឆ្លងតបទៅតម្រូវការហើយពិសេសត្រូវអនុលោមតាមស្តង់ដារជាតិ និងអរន្តជាតិ»

ជាមួយបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការព្យាបាលនិងបានពង្រីកខាសារហូតទៅ១៧៦ទាំងក្នុងប្រទេសសិង្ហបុរី និងក្រៅប្រទេស ទាំងនេះបានមកពីគុណភាពសេវាកម្ម គុណភាពផលិតផល និងមានបុគ្គលិកជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។

BEE CHOO បានឈ្នះពាន់រង្វាន់ព្យាបាលស្បែកក្បាល និងសក់ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ប្រចាំតំបន់ផងដែរ ហើយរឹតតែពិសេសរាល់ការព្យាបាលរបស់ប៊ឺឈរ គឺប្រើរូបមន្តតែមួយគត់គឺមើមថ្នាំចិន១០០% ក្នុងការដោះស្រាយបញ្ហាស្បែកក្បាល និងសក់ដើម្បីកំចាត់ជាតិខ្លាញ់លើស និងកោសិការដែលងាប់ធ្វើឲ្យស្បែកក្បាលរបស់អ្នកស្អាត និងមានសុខភាពល្អ។

លោកស្រី ហេង ស្រីមុំ បានគូសបញ្ជាក់ផងដែរថា ការពង្រីកសាខាទី២ទួលគោកបន្ថែមនេះ គឺដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែងដែលអតិថិជនចង់បាន និងដើម្បីខិតឱ្យជិតអតិថិជនដែលកំពុងត្រូវការអ្នកជំនាញសក់ និងស្បែកក្បាលជាចាំបាច់ផងដែរ។ ហាងប៊ីឈរទាំង២សាខា បឹងកេងកង និងទួលគោក និងបន្តខិតខំផ្តល់ជូនសេវាកម្មថែទាំសក់ និងស្បែកក្បាល ឲ្យរិតតែមានប្រសិទ្ធិភាព និងត្រូវតាមលក្ខ័ណដើម្បីឆ្លើយតបនិងស្តង់ដារពីប្រទេសសិង្ហបុរី។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ សាខាទី១ បឹងកេងកង៖ 078 873 727, សាខាទី២ ទួលគោក៖ 099 873 717, បើកទទួលរៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច៕