(ភ្នំពេញ)៖ ក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ ដែលជាក្រុមហ៊ុន ផលិតទឹករ៉ែធម្មជាតិដំបូងគេរបស់កម្ពុជា អូ គូលែន បានប្រារព្ធកម្មវិធីជប់លៀងជូនអតិថិជន ដេប៉ូចែកចាយ និងដើម្បីអបអរខួប ១០ឆ្នាំ ទឹករ៉ែ អូ គូលែន លើទីផ្សារកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ហ្សាក ម៉ាស៊ីល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូរូឡាវ៉ធើរ បានថ្លែងថា ស្ថានិកទឹករ៉ែធម្មជាតិ អូ គូលែន គឺលោក BERNARD FOREY ជាជនជាតិបារាំង ក្នុងឆ្នាំ២០០៨ លោកបានរកឃើញថា ដែនដីដ៏ពិសិដ្ឋ ភ្នំគូលែន ដែលជាតំបន់អភិរក្សធម្មជាតិប្រវិត្តសាស្ត្ររបស់កម្ពុជា មានប្រភពទឹករ៉ែធម្មជាតិដ៏ល្អ ការផលិតនៅប្រភពទឹកផ្ទាល់ ដែលស្ថិតនៅក្រោមជម្រៅដ៏ជ្រៅនៃភ្នំគូលែន។

ក្នុងពេលនោះហើយ ដែលលោកចាប់ផ្តើមគំនិត ក្នុងការបង្កើតឲ្យបាននូវទឹករ៉ែធម្មជាតិដំបូងគេ របស់កម្ពុជា សាកសមសម្រាប់សុខភាពរបស់អ្នកពិសារ ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់ ទឹករ៉ែធម្មជាតិ ដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។

អូ គូលែន បានឈរជើងយ៉ាងឆាប់រហ័ស ក្នុងចំណោមម៉ាកយីហោអន្តរជាតិដ៏ធំបំផុត ដោយសារគំរូអភិបាលកិច្ចដ៏ល្អឯក និងគោលការណ៍ដឹកនាំបែបរីកចំរើនរួមគ្នារបស់ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើនូវនុវត្តភាព និង ទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។

អូ គូលែន បានទទួលនូវពានរង្វាន់ធំៗ ជាច្រើនកាលពីពេលកន្លងមក ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water។

គួរបញ្ជាក់ផងដែរថា ទឹកពិសារ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតនូវប្រភពទឹកផ្ទាល់ ដោយក្រុមជំនាញជនជាតិបារាំង ដែលបានកំណត់បានយ៉ាងប្រកដពីអត្ថប្រយោជន៍នៃប្រភព ដែលមានកំរិតទឹករ៉ែដ៏ល្អពីធម្មជាតិ និងស្ថិតនៅតំបន់ដែលដង់ស៊ីតេប្រជាជនតិច និងមិនមានផងប៉ះពាល់ ពីសកម្មភាពបំពុលពីកសិកម្មផ្សេងៗ។

ដើម្បីអបអរខួប១០ឆ្នាំ អូ គូលែន! ក្រុមហ៊ុន គូឡារ៉ាវ៉ធើរ បានបង្កើតឡើងដោយជោគជ័យ និងដាក់សម្ពោធលក់ជាផ្លូវការលើទីផ្សារ នូវជម្រើសសម្រាប់បំពេញតម្រូវការ របស់អ្នកពិសាលើចំណុះបន្ថែមថ្មី ៧០០មីលីលីត្រ និង២លីត្រ ស្ថិតនៅប្រភពទឹកផ្ទាល់ដ៏ល្អសាកសមមួយទៀត ដែលស្ថិតនៅស្រុកគូលែន នាតំបន់ប្រសាទកោះកេរ្តិ៍ដ៏ល្បីល្បាញ៕

អូ គូលែន ទឹករ៉ែធម្មជាតិរបស់កម្ពុជា! អូ គូលែន រក្សាទុកដោយធម្មជាតិ!