(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបន្ដចុះត្រួតពិនិត្យការសាងសង់ភូមិកីឡា ដែលត្រៀមទទួលបដិសណ្ឋារកិច្ចមន្រ្តីកីឡា ប្រត្តិភូ កីឡាករ-កីឡាការិនី ដែលមកពី ១០ប្រទេសនៃការប្រជែងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនៅកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះលើកដំបូង។ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

បញ្ជាក់ផងថា នេះជាការយកចិត្តទុកដាក់ និងមានការខ្វល់ខ្វាយយ៉ាងសំខាន់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្នុងការបន្ដចុះពិនិត្យលើការវិឌ្ឍន៍ការងារមួយចំនួន ដូចជាហេដ្ឋារចនាសម្ព័ន្ធសេសសល់ ពិសេសការសាងសង់ភូមិកីឡា, ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមបើកជាផ្លូវការពីថ្ងៃទី០៥-១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម និងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ខែមិនុថា ឆ្នាំ២០២៣៕