(ភ្នំពេញ)៖ ធនាគារស្ថាបនា, ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន KESS Innovation Plc. បានចុះអនុស្សារណៈ យោគយល់គ្នា ដើម្បីនាំយកមកនូវបទពិសោធន៍ដ៏ពិសេសថ្មីស្រឡាងមួយ ដែលមានការរួមបញ្ចូលគ្នារវាងសេវាហិរញ្ញវត្ថុរបស់ធនាគារ និង សេវាប្រៃសណីយ៍ ទៅក្នុងប្រព័ន្ធអេកូស៊ីស្ទឹមមួយដែលមានឈ្មោះថា STATION ក្រោមកិច្ចសហការអភិវឌ្ឍន៍រវាងធនាគារស្ថាបនា ប្រៃសណីយ៍កម្ពុជា និង មានការគាំទ្រផ្នែកបច្ចេកវិទ្យាដោយក្រុមហ៊ុន KESS Innovation Plc.។

ពិធីចុះអនុស្សារណៈនេះបានរៀបចំឡើងនាពេលថ្មីៗកន្លងទៅនេះ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ស្ថាបនា ដែលតំណាងដោយលោក Jean-Pierre Gagnon ជាអនុប្រធាននាយកប្រតិបត្តិ និងប្រៃសណីយ៍កម្ពុជា តំណាងដោយលោក ថេន សំវិសុទ្ធ ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និង ក្រុមហ៊ុន KESS Innovation Plc. តំណាងដោយលោក Pes Kimsren ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន៕