(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ប្រចាំឆ្នាំ Cambodia Mega Concert នឹងនាំតារាច្រៀងល្បីប្រចាំផលិតកម្មសាន់ដេ ព្រមជាមួយទស្សនីយភាពតន្ត្រីសប្បាយៗសម្ដែងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រីឯរង្វាន់ជាច្រើនក៏កំពុងរង់ចាំម្ចាស់ដែលមានសំណាងផងដែរ។

គួរជម្រាបថា ស្រាបៀរ Cambodia Beer បានចាប់ដៃសហការជាមួយនឹងផលិតកម្មសាន់ដេ ដើម្បីនាំយកព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ដ៏អស្ចារ្យជូនដល់ទស្សនិកជនទូទាំងប្រទេសកម្ពុជា ដែលមាន Show ទី១ រៀបចំនៅជិតផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live បន្តផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Beer។

ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert ធានាថាកក្រើកដោយមានវត្តមានរបស់កំពូលតារាចម្រៀងល្បីៗពីផលិតកម្មសាន់ដេ រួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី លោក ខាន់ ជេមស៍ កញ្ញា យូរី លោក កែវ វាសនា លោក អ៉ីណូ លោក ចឺម កញ្ញា លីនដា និងតារាចម្រៀងជំនាន់ថ្មីជាច្រើនរូបទៀត។

ក្រៅពីនេះ ការប្រគំតន្រ្តីក៏មានការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន២គ្រឿង ដោយគ្រាន់តែអ្នកចូលរួមទស្សនាផ្ទាល់ជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE ភេសជ្ជៈថ្មីរសជាតិស្រ្តប៊ែរី Exprez និងទឹកបរិសុទ្ធ កម្ពុជា (Cambodia) ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី អ្នកនឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ។

ចូលរួមទស្សនាកម្សាន្តដោយសេរីនាពេលចុងសប្តាហ៍ ជាមួយសាច់ភ្លេងច្រើនបែបច្រើនចង្វាក់ ហើយក្រេបយករសជាតិឈ្ងុយឆ្ញាញ់របស់ Cambodia Beer។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសទេសចរណ៍ Cambodia Mega Concert នាំភាពសប្បាយ និងទស្សនីយភាពប្លែកដល់ខេត្តក្រុងរបស់ទស្សនិកជនផ្ទាល់ ដែលមាន Show ទាំង៩ ដូចជា៖
១. ខេត្តកំពង់ស្ពឺ ថ្ងៃទី១ និងទី២ ខែមេសា
២. ខេត្តត្បូងឃ្មុំ (ស្រុកមេមត់) ថ្ងៃទី៨ និងទី៩ ខែមេសា
៣. ខេត្តតាកែវ ថ្ងៃទី១៤ ដល់ទី១៦ ខែមេសា
៤. ខេត្តកំពង់ចាម ថ្ងៃទី២២ និងទី២៣ ខែមេសា
៥. ខេត្តត្បូងឃ្មុំ (ស្រុកអូររាំងឪ) ថ្ងៃទី២៩ និងទី៣០ ខែមេសា
៦. ខេត្តប៉ៃលិន ថ្ងៃទី៦ និងទី៧ ខែឧសភា
៧. ខេត្តបាត់ដំបង ថ្ងៃទី១៣ និងទី១៤ ខែឧសភា
៨. ខេត្តសៀមរាប ថ្ងៃទី២០ និងទី២១ ខែឧសភា,
៩. ខេត្តកំពង់ធំ ថ្ងៃទី២៧ និងទី២៨ ខែឧសភា។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្តាស់ប្តូរព័ត៌មាន ដោយមិនមានការប្រាប់ទុកជាមុន៕

ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Beer៖ https://www.facebook.com/cambodiabeer