(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលតួប៉មឥដ្ឋទី១៥ ស្ថិតនៅជាន់ទី២ ផ្នែកពាយ័ព្យនៃប្រាសាទប្រែរូប ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ និងជួសជុលពង្រឹងរចនាសម្ពន្ធថ្មបាយក្រៀមផ្នែកខាងក្រោម។ ការងារជួសជុលនេះត្រូវប្រើពេល១ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នាដើមឆ្នាំ២០២៣ខាងមុខ៕