(សហរដ្ឋអាមេរិក)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២នេះ បានបង្កើតប្រវត្តិសាស្រ្តមួយថ្មីទៀត នៅពាក់កណ្តាលនៃឆ្នាំ២០២២នេះ ដោយទីប្រឹក្សាធានារ៉ាប់រងឆ្នើមមួយរូប និងជាសមាជិកភាពលំដាប់ពិភពលោក COT (Court Of the Table) អ្នកស្រី គី រស្មី បាន ចូលរួមសន្និបាតអន្តរជាតិដ៏ធំប្រចាំឆ្នាំ២០២២ នេះ « 2022 MDRT Annual Meeting» នៅសហរដ្ឋអាមេរិក តំណាងប្រទេសកម្ពុជា ។

សន្និបាតអន្តរជាតិប្រចាំឆ្នាំ ២០២២ «2022 MDRT Annual Meeting» ដែលរៀបចំដោយ សមាគម លំ ដាប់ ពិ ភពលោក Million Dollar Round Table (MDRT) នេះ គឺជាវេទិកាប្រមូលផ្តុំដោយវត្តមានអ្នកឯកទេសផ្នែកហិរញ្ញវត្ថុឯករាជ្យ និងនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុនៅទូទាំងពិភពលោកចំនួនជាង ៧២ ប្រទេស ហើយមានតែសមាជិកភាព MDRT COT និង TOT តែប៉ុណ្ណោះដែលត្រូវបានអញ្ជើញឲ្យចូលរួម ។

អ្នកស្រី គី រស្មី បានបង្ហាញចំណាប់អារម្មណ៍ថា អ្នកស្រីពិតជាមានមោទនភាពជាខ្លាំងសម្រាប់ឱកាសដ៏អស្ចារ្យ ពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ហើយរឹតតែ រំភើបចិត្តនៅពេលដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំ ត្រូវបានក្រុមហ៊ុន និងអន្តរជាតិទទួលស្គាល់។ ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រងតំណាងកម្ពុជា កាតព្វកិច្ចដ៏សំខាន់បន្ទាប់គឺ ចែករំលែកចំណេះដឹង គំនិត និងការអភិវឌ្ឍវិជ្ជាជីវៈ ក្នុងការផ្តល់ប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្តុឆ្ពោះទៅកសាងអនាគត ដ៏រឹងមាំជូនអតិថិជន ក៏ដូចជាក្រុមគ្រួសារកម្ពុជាជាច្រើនទៀត។

លោក ពន្លឺ តុលា នាយកគ្រប់គ្រង នាយកដ្ឋានផ្នែកលក់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឱ្យដឹងដែរថានេះ គឺជាមោទនភាពដ៏ធំធេង សម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដែលទីប្រឹក្សាធានារ៉ាប់រង (សមាជិកភាព COT) មានវត្តមានលើវេទិការអន្តរជាតិនេះ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននៅតែបន្តអភិវឌ្ឍ ធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ និងសក្ដានុពលដើម្បីផ្តល់ជូននូវផលិតផល ក៏ដូចជាសេវាកម្មលំដាប់អន្តរជាតិជូនប្រជាជនកម្ពុជា។

ក្រៅពីនេះ អ្នកស្រី គី រស្មី ក៏ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនកិច្ចការិយាល័យស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅសហរដ្ឋអាមេរិកដែលមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន John Hancock ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី Marianne Harrison អគ្គនាយិកា ប្រតិបត្តិ (President & CEO, John Hancock) នៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់ដែលមានវត្តមានគម្រប់ ១០ ឆ្នាំនៅ កម្ពុជា។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានសមាជិកលំដាប់អន្តរជាតិ MDRT និង COT ច្រើនជាងគេ ហើយក៏ ជាក្រុមហ៊ុនដំបូងគេដែលមានវត្តមានសមាជិក COT (អ្នកស្រី គី រស្មី) ទៅចូលរួម សន្និបាតអន្តរជាតិនេះ ។

សម្រាប់ព័ត៌ មាន ពីផលិតផល និងសេវា កម្ម របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម ចូល ទៅកាន់៖ www.manulife.com.kh/km/products.html 
ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ https://www.manulife.com.kh/km/careers-with-us/insurance-advisor.html