(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ឱសថស្ថាន ឱសថផ្លឹស សាខាទីពីរ តាមបណ្ដោយផ្លូវ វេង ស្រេង នឹងបើកដំណើរការជាផ្លូវការ ជាមួយនឹងប្រូម៉ូសិនពិសេសៗ ដែលមានតែនៅសាខាថ្មីនេះតែមួយគត់។

អតិថិជនគ្រប់រូប ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ វេង ស្រេង អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ៥០ភាគរយ ទៅលើផលិតផលជាច្រើនមុខ ជាពិសេសគឺ ផលិតផលគ្រឿងសម្អាងពីប្រទេសកូរ៉េ ខូឡាចេន ក៏ដូចជាផលិតផលថែរក្សាសម្រស់ និងសុខភាព ម៉ាកល្បីៗជាច្រើនទៀតផងដែរ។

ក្រៅពីកម្មវិធីបញ្ចុះតម្លៃពិសេសនេះ ឱសថផ្លឹស សាខា វេង ស្រេង ក៏មានផ្ដល់ជូនដោយឥតគិតថ្លៃ នូវសេវាប្រឹក្សា និងពិនិត្យសុខភាព សម្រាប់អតិថិជនគ្រប់រូប ដោយឱសថការីជំនាញៗ ប្រកបដោយចំណេះដឹង បទពិសោធន៍យូរឆ្នាំ និងជំនាញវិជ្ជាជីវៈខ្ពស់ក្នុងវិស័យសុខាភិបាលទៀតផង។

កម្មវិធីពិសេសៗទាំងនេះ នឹងមានផ្ដល់ជូន រយៈពេលពេញមួយខែតែម្ដង ចាប់ពីថ្ងៃទី៣ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

ពិតជាពិសេសមែន! តោះ! កុំភ្លេចកត់ថ្ងៃខែទុក និងមកទទួលសេវាកម្ម និងប្រូម៉ូសិនទាំងអស់គ្នានៅ ឱសថផ្លឹស សាខាទីពីរ ដែលស្ថិតនៅជាប់ផ្សារទំនើប ជីប ម៉ុង វេង ស្រេង តាមបណ្ដោយមហាវិថីចោមចៅ (ផ្លូវ វេង ស្រេង) ភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (https://goo.gl/maps/TXqqHKEpfhkagkCRA)។

ឱសថផ្លឹស បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១០ យប់ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
* Facebook: https://www.facebook.com/aosotplus.kh
* Instagram: https://www.instagram.com/aosotpluspharmacy/
* Telegram: https://t.me/+xNKi6j-BHjAzNGI9
* Tel: 070 669 778