(ភ្នំពេញ)៖ រថយន្ត SUV ដ៏ល្បីរបស់ក្រុមហ៊ុនបារាំង Peugeot ២ ម៉ូឌែលរួមមាន Peugeot 2008 និង 3008 ដែលកំពុងមានឈ្មោះបោះសម្លេងនៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ទើបតែទទួលបានពានរង្វាន់ជារថយន្តស៊ីសាំងតិចបំផុតប្រចាំឆ្នាំ ជាពិសេស ធន់ រឹងមាំ បំពាក់បច្ចេកវិទ្យាទំនើប។

នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ ដោយរថយន្ត Peugeot ម៉ូដែល 2008 ស៊េរីឆ្នាំ២០២២ ទទួលបាននូវពានរង្វាន់ «BEST GASOLINE SUV UNDER 1,200 CC»

ខណៈដែលរថយន្ត Peugeot ម៉ូដែល 3008 ស៊េរីឆ្នាំ២០២២ ទទួលបានពានរង្វាន់ «BEST GASOLINE SUV UNDER 1,800 CC» ដែលមានន័យថា ឡាន SUV ២ ម៉ូឌែលនេះ ជាឡានដែលស៊ីសាំងតិចបំផុតក្នុងឆ្នាំ២០២២នេះ។

លោក Christophe Musy អនុប្រធានជាន់ខ្ពស់អាស៊ាន និងជាអ្នកចែកចាយទូទៅនៃក្រុមហ៊ុន Stellantis មានប្រសាសន៍ថា «យើងមានកិត្តិយសណាស់ដែលរថយន្ត Peugeot ទាំងពីរម៉ូឌែលដែលផលិតនៅអាស៊ីអាគ្នេយ៍ ជាអ្នកទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាព និងលេចធ្លោបំផុតនៅក្នុងប្រទេសថៃ»

លោក Christophe Musy បានសង្កត់ធ្ងន់ថា គ្រប់ម៉ូឌែល Peugeot ទាំងអស់ដែលផលិតនៅអាស៊ីអាគ្នេយ៍ ត្រូវបានឆ្លងកាត់ការធ្វើតេស្តគុណភាព និងភាពធន់រឹងមាំនៃរថយន្តដោយស្របទៅតាមទីផ្សារក្នុងស្រុកយ៉ាងជាក់លាក់។

ជាមួយគ្នានេះដែរ ការរចនាបែបទំនើបស៊ីវីស័យពីកាប៊ីន I-Cockpit ត្រូវបានគេចាត់ទុកថាជាផ្នែកមួយជួយឲ្យរថយន្ត Peugeot ទាំង២ ម៉ូឌែល ទទួលបានពានរង្វាន់នេះផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់ Thailand Car of the Year 2022 គឺមានចៅក្រមតំណាងមកពី Society of Automotive Engineers-Thailand (TSAE) និង Grand Prix International Public Company Limited ដែលជាអ្នករៀបចំកម្មវិធី Bangkok International Motor Show ចូលរួមក្នុងការវាយតម្លៃយ៉ាងហ្មត់ចត់បំផុត។

រថយន្ត Peugeot ក៏មានវត្តមានក្នុងទីផ្សារកម្ពុជាផងដែរតាំងពីឆ្នាំ២០១៩ លោកអ្នកអាចអញ្ចើញទៅទស្សនារថយន្តដោយផ្ទាល់ ឬធ្វើការបើកបរសាកល្បងរថយន្ត Peugeot ទាំង២ម៉ូឌែល 2008 និង 3008 នៅ Showroom Peugeot Cambodia ដែលស្ថិតលើបណ្តោយមហាវិថីសហព័ន្ធរុស្សី អគារលេខ១១០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ព័ត៌មានបន្ថែម៖ 076 73 84 368, ទីតាំងក្រុមហ៊ុនពើហ្សូ: bit.ly/3jrXAtI, Join us: t.me/peugeotkh ឬ Facebook: PEUGEOT Cambodia (https://www.facebook.com/PeugeotCambodia)