(ឡុងដ៏)៖ ក្លិប West Ham United បានរៀបចំផ្តល់សំណើរទៅកាន់ក្លិប Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Jesse Lingard ត្រលប់ទៅកីឡដ្ឋាន London Stadium សារជាថ្មីម្តងទៀត បន្ទាប់ពីលេងក្នុងលក្ខណ្ឌខ្ចីជើងកាលពីរដូវកាល ២០២០-២១រូចមក។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ Lingard នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរណាមួយនោះទេ នៅថ្ងៃទី១ ខែកក្កដាខាងមុននេះ ក្រោយផុតកំណត់កិច្ចសន្យានាកីឡដ្ឋាន Old Trafford គិតចាប់តាំងពីបានចូលរួមកាលពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន ខណៈរូបគេបានបង្ហាញខ្លួនយ៉ាងល្អដោយរកបាន ៩គ្រាប់ក្នុង ១៦ប្រកួតជាមួយក្លិបញញួរធំ West Ham នៅរដូវកាល ២០២០-២១ នៃលីគអង់គ្លេស Premier League។

Lingard បានចំណាយពេលជាច្រើនក្នុងការទទួលលក្ខណ្ឌខ្ចីជើងទៅកាន់ក្លិប Leicester City, Birmingham City, Brighton & Hove Albion, Derby County ពេលដែលរូបគេលេងបាន ២៣២ប្រកួតរកបាន ៣៥គ្រាប់ឲ្យក្លិប Man United ចាប់ពីឆ្នាំ២០១១ រហូតដល់២០២២នេះ។

ក្នុងនោះក្លិប West Ham ក៏បានគោលការណ៍ចុះហត្ថលេខានាំយកអ្នកចាំទី Alphonse Areola ពីក្លិប Paris St-Germain ដែលស្ថិតក្នុងតម្លៃប្រមាណ ១០.៥លានផោនដែលធ្លាប់ខ្ចីជើងកាលពីរដូវកាលមុន ដែលបានរួមចំណែកជួយក្លិបញញួរធំឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានលីគទី២ របស់អឺរ៉ុប Europa League។

បញ្ជាក់ផងថា រដូវកាលមុនក្លិប West Ham United បានបញ្ចប់ត្រឹមលេខរៀងទី៧ នៃលីគអង់គ្លេស ដែលបានឱកាសលេងវគ្គជម្រុះពានលីគទី៣ Europa Conference League រដូវកាល២០២២-២៣៕