(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានសម្ពោធមុខងារថ្មី «អាំងប៉ាវរីករាយ» នៅក្នុងកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App នារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ។ មុខងារ «អាំងប៉ាវរីករាយ» នេះអនុញ្ញាតឲ្យអតិថិជនផ្ញើអាំងប៉ាវជាប្រាក់ អមដោយសារជូនពរទៅមិត្តភក្តិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បីអបអរសាទរក្នុងឱកាសពិសេសអ្វីមួយ។

ការផ្ញើ «អាំងប៉ាវរីករាយ» នេះ គឺងាយស្រួលណាស់ ពោលគឺគ្រាន់តែបញ្ចូលលេខទូរស័ព្ទអ្នកទទួល ឈ្មោះអ្នកទទួល ចំនួនទឹកទឹកប្រាក់ដែលចង់ផ្ញើ ហើយអាចភ្ជាប់ជាមួយសារជូនពរជាការស្រេច។

មុខងារ «អាំងប៉ាវរីករាយ» ជួយឲ្យអតិថិជន និងមនុស្សជាទីស្រលាញ់របស់ពួកគេកាន់តែរីករាយ និងស្និទ្ធស្នាល ព្រោះថាបើទោះបីជាពួកគេមិននៅជិតគ្នា ក៏ពួកគេនៅតែអាចជូនអាំងប៉ាវគ្នាទៅវិញទៅមក តាមរយៈមុខងារឌីជីថលមួយនេះបានដែរ ហើយអ្វីដែលកាន់តែពិសេសនោះគឺ អ្នកផ្ញើនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ (Cashback) ផងដែរ។

ក្នុងពិធីសម្ពោធមុខងារថ្មីនេះ ក្រុមការងារបង្កើត «អាំងប៉ាវរីករាយ» បានធ្វើបទបង្ហាញ និងចាក់វីដេអូអំពីរបៀបនៃការប្រើប្រាស់មុខងារ «អាំងប៉ាវរីករាយ» នេះទៅកាន់អ្នកចូលរួមទាំងអស់។ លើសពីនេះទៅទៀត គណៈគ្រប់គ្រងធនាគារ ជីប ម៉ុង ក៏បានជ្រើសរើសបុគ្គលិក ៤ នាក់ដោយចៃដន្យ ដើម្បីផ្ញើអាំងប៉ាវរីករាយទៅកាន់ពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ទាញយក Chip Mong Bank App ឥឡូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t