(ភ្នំពេញ)៖ ឡូយអស់ទាស់! គ្រាន់តែអបអរ ក្នុងឱកាសឆ្លងឆ្នាំសកលសោះ JINRO IS BACK បានជូនកាដូយ៉ាងពិសេសទៅកាន់ តារាលើបណ្ដាញសង្គមជាច្រើននាក់ ដែលធ្វើឲ្យពួកគេម្នាក់ៗ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។

JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Sociallyneath, Sociallyneath, Omg Girls Dance Crew, Maily

ខណៈពេលដែលបើកប្រអប់កាដូ កញ្ញា Scarlett Bii បានសម្តែងអារម្មណ៍សប្បាយរីករាយ ក្នុងពេលដែលបានឃើញប្រអប់ ដែលមានស្រា Jinro is Back ចំនួន៤ដប បណ្តោងសោ ស្ទីកឃ័រ និងតុក្កតារូបគីង្គក់ពណ៌ខៀវ ក្រណាត់សើមសម្លាប់មេរោគ និងកែវចំនួនពីរ។

កញ្ញា Scarlett និយាយថា កាដូដែល JINRO IS BACK ជូនគឺសាកសមល្មមសម្រាប់ឱកាសឆ្លងឆ្នាំសកល ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មីនេះ។

ជាតារា Facebook ហើយក៏ជា Youtuber ម្នាក់លោក Heng ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីបើកប្រអប់កាដូថា «ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ជាមួយនឹងកាដូពី JINRO IS BACK ដែលបានផ្តល់ជូនលោក ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី»

Heng ក៏បានបន្ដថា «ខ្ញុំនឹងអបអរថ្ងៃឆ្លងឆ្នាំថ្មីនេះ ជាមួយនឹងស្រា Jinro is Back»

ដូច្នេះ មានឆ្ងល់អត់ថាកាដូនោះ មានរូបរាងបែបណាទៅ? ប្រសិនបើចង់ឃើញ សូមកុំភ្លេចចូលទៅមើលវីដេអូនេះ ទាំងអស់គ្នា៕