(អាមេរិក)៖ អ្នកធ្វើការនៅក្រុមហ៊ុន Google មកពីទូទាំងសាកលលោក បាននឹងកំពុងបង្កើតសសម្ព័ន្ធភាពសហជីពមួយ, ប៉ុន្មានសប្តាហ៍ បន្ទាប់ពីអ្នកធ្វើការជាង២០០នាក់ នៅក្រុមហ៊ុនមួយនេះ និងអង្គភាពផ្សេងទៀត នៃក្រុមហ៊ុន Alphabet Inc ដែលជា ម្ចាស់ក្រុមហ៊ុន Google បានបង្កើតសហជីពការងារ សម្រាប់ការិយាល័យនៅសហរដ្ឋអាមេរិក និងកាណាដា, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។

សម្ព័ន្ធភាពសហជីព Alpha Global ត្រូវបានបង្កើតឡើង ដោយមានការសម្របសម្រួលជាមួយនឹង UNI Global Union, ជាសហព័ន្ធសហជីព ដែលតំណាងឲ្យកម្មករប្រមាណ២០លាននាក់ ទូទាំងពិភពលោក, ហើយរួមទាំងសហជីពមកពីបណ្តាប្រទេសដូចជា ៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ស្វីស, ស៊ុយអែត និងចក្រភពអង់គ្លេសផងដែរ។

«រាល់បញ្ហានៅក្រុមហ៊ុន Alphabet និងបង្កើតឡើងដោយក្រុមហ៊ុន Alphabet មិនត្រូវបានកំណត់ចំពោះប្រទេសណាមួយនោះទេ វាត្រូវតែត្រូវបានដោះស្រាយ នៅលើកម្រិតពិភពលោក», នេះបើតាមសម្តីអគ្គលេខាធិការ UNI Global Union អ្នកស្រី Christy Hoffman បានឲ្យដឹងយ៉ាងដូច្នេះ។

ក្រុមហ៊ុន Alphabet ភ្លាមៗនេះ មិនទាន់អាចសុំការបកស្រាយបាននៅឡើយនោះទេ៕