(ប៉ារីស)៖ Kai Havertz និង Thiago Silva នឹងបង្ហាញវត្តមានឡើងវិញ ពេលតោខៀវ Chelsea ប៉ះម្ចាស់ផ្ទះ Rennes របស់បារាំងនារាត្រីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកានេះ ក្នុងជើងទី២ នៃពានរង្វាន់អឺរ៉ុប UEFA Champions League ក្រោយពីជាសះស្បើយពីបញ្ហារបួស និងជំងឹ Covid-19 រួចមក។

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Havertz វ័យ ២១ឆ្នាំបានជាសះស្បើយពីជំងឺ Covid-19 ដោយបានស្នាក់នៅដាច់ដោយឡែកពីគេផងដែរ គ្រាដែលខ្សែការពារ Silva វ័យ ៣៦ឆ្នាំបានជាពីរបួសផងដែរ និងត្រូវបានទុកឲ្យសម្រាកពេល Chelsea យកឈ្នះម្ចាស់ផ្ទះ Newcastle United ២-០ នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍ទៀតផង។

មួយវិញទៀត ក្រុមរបស់លោក Franck Lampard នឹងបន្តអវត្តមានខ្សែបម្រើស្លាបអាមេរិក Christian Pulisic ទៀតដែរ ដោយសារបញ្ហារបួសសរសៃពួរមិនទាន់ជាសះស្បើយ តែរំពឹងថានឹងអាចចូលលេងបានពេល Chelsea ប៉ះ Tottenham Hotpsur ក្នុងលីគនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ទាំង Chelsea និង Rennes ត្រូវការតែជ័យជម្នះ ១ប្រកួតទៀតប៉ុណ្ណោះដូចគ្នា ដើម្បីកក់កៅអីឡើងទៅ ១៦ក្រុមចុងក្រោយចេញពីពូល E នៃវគ្គសន្សំពិន្ទុ ៣២ក្រុមដែលនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខក្នុងចំណោម ៣ប្រកួតដែលនៅសល់គ្រប់ពូល៕