(មែនឆែស្ទើ)៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola មានបំណងចង់ឲ្យក្លិបទិញយកកីឡាករខ្សែបម្រើ Jack Grealish ពីក្លិប Aston Villa ដែលកំពុងប្រជែងក្នុងលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីលោកបានបញ្ចប់ការចុះកិច្ចសន្យាថ្មីជាមួយក្រុមមេឃខៀវនេះកាលពីសប្តាហ៍មុនដែលអាចធ្វើឲ្យមានការប្រែប្រួសថ្មីសម្រាប់ក្រុម។

បុគ្គលមួយចំនួនដែលត្រូវបានលើកឡើងនៅពេលថ្មីៗនេះមាន Lionel Messi និង Harry Kane ខណៈខ្សែបម្រើ Grealish ត្រូវបានលោក Pep Guardiola បានមើលឃើញពីគុណភាពរវាងជាមួយនឹងខ្សែបម្រើ Kevin De Bruyne ដែលបានបង្ហាញទម្រង់លេងជាមួយក្រុមជម្រើសជាតិអង់គ្លេស ដែលបានយកឈ្នះក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ២-០ នៅពាន Nations League ដែលក្លិបត្រូវប្រជែងទិញជាមួយ Manchester United កំពុងចាប់អារម្មណ៍ជុំវិញតម្លៃ ៧០លានផោន។

គួររំលឹកផងថា Grealish ទើបតែបន្តកិច្ចសន្យាថ្មីជាមួយ Aston Villa ចំនួន ៥ឆ្នាំបន្តទៀត ហើយក៏មិនអាចចាកចេញពីទឹកដីកីឡដ្ឋាន Villa Park បានទេ បើមិនមានតម្លៃលើសពី ១០០លានផោន គ្រាដែល Man City និងលោក Pep Guardiola មានគោលការណ៍ខ្ពស់ក្នុងការចុះហេត្ថលេខាលើកីឡាកររូបនេះដែលកំពុងរកបាន ៤គ្រាប់ក្នុងរដូវកាលនេះ៕