(ក្រុងឡុងដ៍)៖ អ្នកគាំទ្រកីឡាករនៅអង់គ្លេសប្រមាណជាង ៤០០០នាក់នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនាព្រឹត្តិការណ៍កីឡានានាចាប់ពីដើមខែធ្នូ ឆ្នាំ២០២០ តទៅ ក្នុងន័យបន្តទប់ស្កាត់ការរីករាលនៃជំងឺ COVID-19។

បន្ថែមលើនេះ អ្នកទស្សនាមានមិនលើសពី ៥០%នៃចំនួនផ្ទុកសរុបក្នុងកីឡដ្ឋាននីមួយៗទាំងយុទ្ធនាការប្រកួតក្នុងសាល និងក្រៅសាល ស្របពេលដែលកន្លែងហាត់ប្រាណ និងទីកន្លែងកម្សាន្តនានាក៏ត្រូវបានបើកដំណើរការឡើងវិញ ផងដែរ ក្រោយពេលផ្អាកជាបណ្តោះអាសន្នកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចគ្នា។

ការអនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងទីលានឡើងវិញនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានចូលរួមជាមួយមន្រ្តីកំពូលៗតាមរយៈ Video Conference នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីកំណត់កាលបរិច្ឆេទបើកប្រទេសឡើងវិញនៅថ្ងៃទី០២ ខែធ្នូ៕