(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Southampton ដែលបានកំពុងឡើងជើង បានខកខានឱកាសឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៃ Premier League ប្រចាំសប្តាហ៍ទី១ ក្រោយត្រូវបានម្ចាស់ផ្ទះ Wolverhampton Wanderers វាយបកតាមស្មើ ១-១ នៅចុងវគ្គទី២ នារាត្រីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធដែលទើបផ្ទេរចេញពីក្លិប Everton, Theo Walcott រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Southampton នៅនាទី៥៨ ពីការបញ្ជូនបាល់របស់ Che Adams មុនពេលត្រូវបាន Pedro Neto ដែលប្តូរចូលនៅនាទី៧០ រកបានគ្រាប់តាមស្មើវិញនៅនាទី៧៥ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ការទទួលបានត្រឹម ១ពិន្ទុនៅទឹកដីក្រៅផ្ទះ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហូឡង់ Ralph Hasenhuttl បានត្រឹមធ្វើឲ្យ Southampton បន្តឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្នដដែលជាមួយ ១៧ពិន្ទុចាញ់ក្រុមតោខៀវ Chelsea ដែលឈរនៅលេខ៣ ត្រឹម ១ពិន្ទុ៕