(ភ្នំពេញ)៖ បើនិយាយពី Views ចូលមើលបទចម្រៀងក្នុងបណ្ដាញសង្គម You Tube ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំផង បែរជាវ៉ាដាច់តារាចម្រៀងទាំងអស់។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ។ ផ្អែកលើផេកផ្លូវការរបស់ ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០នេះ ពោលគឺមានរហូតដល់ទៅ ៤៤១លានដងឯណោះ។

បែបណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់ កំពុងតែចាំមើលថា តើអាចមានតារាចម្រៀងរូបណា ដែលអាចដណ្ដើមតំណែងពី តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀងនោះ ក្រុមហ៊ុនតម្រូវឲ្យច្រៀង ក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ន តន់ ចន្ទសីម៉ា ស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានធ្វើការងារស្ទើរតែទាំងស្រុង ជាមួយផលិតកម្ម Galaxy Navatra ពិតជាគួរឲ្យស្ងើចសរសើរ និងការប្រឹងប្រែងតស៊ូរបស់នាងណាស់៕