(ភ្នំពេញ)៖ ឱកាសពិសេសបានមកដល់ហើយជាមួយការប្រម៉ូសិន ពីផ្សារឃ្លាំងរំសែវថ្មីសែនសុខ ជិតផ្សារទើប Aeon II និងទល់មុខផ្សារ Global House ដែលនឹងចាប់ផ្ដើមបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ក្នុងឱកាសបើកលក់ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០តទៅនេះ អតិថិជនទំាងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសច្រើនសន្ធឹកសន្ធាប់ នៅផ្សារផ្សារឃ្លាំងរំសែវថ្មីសែនសុខ
ដោយមានតូបលក់ផលិតផលរហូតដល់ ១,០០០តូប អមជាមួយ Shophouse និងផ្សារបន្លែត្រីសាច់ធម្មជាតិ ព្រមជាមួយបន្ទប់ទឹកស្អាតមានអនាម័យ សាងសង់លើផ្ទៃដីចំនួន ២,៧ហិចតា ងាយស្រួលចតយានយន្ដទៀតផង។

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ បានធ្វើការសាងសង់រយៈពេល៩ខែ ដោយគិតចាប់ពីថ្ងៃសម្ពោធបុកគ្រឹះ ដែលចំណាយដើមទុនសាងសង់ ប្រមាណជាង៣លានដុល្លាអាមេរិក។
នាថ្ងៃបើកសម្ពោធនៅចុងខែវិច្ឆិកានេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកស្រី ហ៊ុន សេងនី និងលោកអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអធិបតីភាព ភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ មានទីតាំងចំកណ្តាលបេះដូងតំបន់ពាណិជ្ជកម្មទំនើប ជិតផ្សាAeon II ទល់មុខផ្សារ Global House មានលក់ទំនិញជាច្រើនប្រភេទដូចជា៖ ទូរសព្ទ័ដៃ, សម្ភារទូរស័ព្ទ, គ្រឿងអេឡិចត្រូនិក, សម្លៀកបំពាក់ ម្ហូបអាហារ, គ្រឿងសម្អាង, សាឡន និងថែសម្ផស្ស ព្រមទាំងហាងកាហ្វេប្រេនផ្សេងៗដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ៕

សូមកុំឱ្យឱកាសដ៏កម្រនេះ កន្លងផុតឱ្យសោះ!