(បាសេឡូណា)៖ កីឡាករខ្សែការពារ Gerard Pique ត្រូវបានគេរាយការណ៍ថា នឹងអវត្តមានពីទីលានយ៉ាងហោចណាស់ក៏ចាប់ពី ៣ខែទៅ ៥ខែផងដែរ ដើម្បីវះកាត់ព្យាបាលជង្គង់ខាងស្តាំដ៏ធ្ងន់ធ្ងររបស់គេ។

ខ្សែការពារក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ វ័យ ៣៣ឆ្នាំខាងលើនេះ ត្រូវបានបង្ខំចិត្តប្តូរចេញនៅវគ្គទី២ ក្នុងជំនួបដែលក្រុមអ្នកមានបុណ្យ FC Barcelona បានបរាជ័យ ១-០ នៅក្នុងផ្ទះរបស់ Atletico Madrid កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនក្នុង La Liga។

បន្ថែមលើនេះ Barcelona ក៏នឹងវត្តមានខ្សែការពារ Sergi Roberto រយៈពេល ២ខែទៀតដែរ ដោយសារបញ្ហារបួសភ្លៅនៅក្នុងជំនួបដ៏សំខាន់នោះដូចគ្នា ដែល Barcelona បានបរាជ័យជាលើកទី៣ ក្នុងលីគកំពូលអេស្ប៉ាញ La Liga ក្នុងចំណោម ៨ប្រកួត ដែលបានកំពុងឈរនៅលេខរៀងទី១២ ផងដែរនារដូវកាលឆ្នាំ ២០២០-២០២១ នេះ៕