(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចឲ្យដំណើរការឡើងវិញនូវការប្រកួតកីឡាបាល់ទាត់ ៤កម្រិតប្រចាំលីគកម្ពុជា ក្រោយពីព្រឹត្តិការណ៍ ៣វិច្ចិកាដែលបង្កឡើងដោយ COVID-19 ត្រូវបានបញ្ចប់ បន្ទាប់ពីផ្អាកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងការពារការរីករាលដាលនៃវីរុសនេះ។

យោងតាមលិខិតដែលចេញដោយ FFC នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានឲ្យដឹងដោយស្តីពីការដំណើរឡើងវិញនៃការប្រកួតជ្រើសរើសជើងឯកជាតិលីគ២ ជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០ និងជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ តាមកាលបរិច្ឆទខាងក្រោម៖

១៖ ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
២៖ ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
៣៖ ជើងឯកជាតិលីគលំដាប់ទី២ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
៤៖ ជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕