(ភ្នំពេញ)៖ គតិបណ្ឌិត ៥ ឃ្លាសម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ Fresh News Plus បានដកស្រង់ចេញពីសង្ឃដីកាអប់រំរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
១៖ សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាង សំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្ត។
២៖ កំហឹងជាកែវពង្រីកធ្វើឱ្យរឿងតូចក្លាយជារឿងធំ ពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយ។
៣៖ កុំតក់ក្រហល់ហួសហេតុពេក រឿងកើតឡើងឡើងតាមហេតុរបស់វា មិនមែនតាមចិត្តអ្នកបង្ខំទេ។
៤៖ រៀនដោះលែងខ្លួនអ្នកពីគុកអតីតកាល ចាត់ទុកថាជាផលបាបចាស់ទៅចុះ យកវាជាមេរៀន រួចដើរទៅមុខ កុំងាកក្រោយញឹកពេក។
៥៖ ការស្ដីបន្ទោសខ្លួនឯងញយៗ ជាការបើកផ្លូវឱ្យរឿងពីអតីតមកដុតចិត្តអ្នកឱ្យក្ដៅម្ដងហើយម្ដងទៀត។