(ភ្នំពេញ)៖ ហេតុអ្វីលោកអ្នកគួរតែមានផ្ទះបាយបែបទំនើបមួយ! ការរចនាផ្ទះបាយបែបទំនើបក៏ជួយលើកកម្ពស់របៀបរស់នៅ ដែលមានផាសុកភាពល្អផងដែរ។ ការរចនាផ្ទះបាយបែបទំនើបធ្វើឱ្យយើងអាចរួមចំណែកក្នុងការថែរក្សាបរិស្ថាន។

លោកអ្នកអាចមានជម្រើសជាច្រើនក្នុងការរើសប្រដាប់ប្រដាផ្ទះបាយ ដែលលើកកម្ពស់កន្លែងចំអិនអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងរបៀបរៀបរយ រាប់បញ្ចូលតាំងពីបំពង់ស្រូបផ្សែងចង្ក្រានដែលនឹងច្រោះខ្យល់ ក៏ដូចជាចង្ក្រានដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយសារតែមានទ្រនាប់កញ្ចក់ដែលធន់ទៅនឹងកម្តៅ។

ដើម្បីនាំមកនូវអារម្មណ៍ដែលស្រស់ថ្លា មានផាសុកភាព និងទាន់សម័យ ដែលបម្លែងផ្ទះបាយធម្មតាទៅជាផ្ទះបាយដែលមានមុខងារឆ្លាតវ័យយ៉ាងពិតប្រាកដ។
លោកអ្នកគួរតែពិចារណា អំពីការដំឡើងគ្រឿងបរិក្ខារ ដែលផលិតឡើងមានភ្ជាប់នៅខាងក្នុង ដែលមានស្រាប់ ដូចជាចង្ក្រានហ្គាស៍ដែលបានបង្កើនមុខងារ និងអត្ថប្រយោជន៍ច្រើនជាងអ្វី ដែលលោកអ្នកធ្លាប់ប្រើរួចមកហើយ។

១៖ ថ្លៃថ្នូរ និងល្អប្រណិត
ការបំពាក់កញ្ចក់ដែលទៅធន់នឹងកម្តៅទៅនឹងធ្នើរចង្ក្រាន ធ្វើឱ្យផ្ទៃវាមើលទៅឆើតឆាយ និងប្រណិត។ ផ្នែកដ៏គួរឱ្យរំភើបមួយនៃការរចនាផ្ទះបាយទំនើប គឺការស្វែងយល់ពីប្រភេទនៃប្រដាប់ប្រដាប្រើប្រាស់ ដែលស្របតាមការរចនាដ៏ស្អាត និងមានរបៀប ដែលអ្នកកំពុងតែបង្កើតឡើង។ ជាមួយនឹងផលិតផលចង្ក្រានហ្គាស៍ម៉ាក Gas Hob BH 1725 របស់ក្រុមហ៊ុន MODENA នឹងបំពេញតម្រូវការក្នុងផ្ទះបាយរបស់អ្នក និងធ្វើឱ្យមានសោភ័ណភាពផ្ទះបាយបែបទំនើប។

២៖ សុវត្ថិភាពក្នុងការប្រើប្រាស់
ក្រៅពីការរចនា កញ្ចក់ប្រភេទនេះអាចទប់ទល់នឹងទម្ងន់ធ្ងន់ ហើយនិងធន់ទៅនឹងកម្តៅ ដូច្នេះលោកអ្នកមិនចាំបាច់ព្រួយបារម្ភទេ ប្រសិនបើកូនៗរបស់អ្នកនៅជុំវិញ ឬនៅជិតនៅពេល ដែលលោកអ្នកកំពុងចម្អិនម្ហូបអាហារនោះ។ បន្ថែមលើសពីនេះទៀត វាក៏បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពហ្គាស៍ ដែលឧបករណ៍ចាប់សញ្ញាកម្តៅ អាចបិទចរន្តហ្គាស៍ភ្លាមៗនៅពេលដែលពន្លត់អណ្តាតភ្លើង។ «ចង្ក្រានភ្ជាប់មកជាមួយនឹងការធានាពេញមួយជីវិត ទៅលើតែកញ្ចក់ការពារធន់កម្តៅរបស់វា»។

៣៖ ការចម្អិនម្ហូបប្រកបដោយប្រសិទ្ធភាព
ចង្ក្រានហ្គាស៍ម៉ាក Gas Hob BH 1725 បញ្ចេញកំដៅបានយ៉ាងល្អបំផុតលើកន្លែងចម្អិនម្ហូបអាហារទាំងមូលជាមួយនឹងក្រវាត់បញ្ឆេះ ៣ជុំ ដោយនាំមកជូននូវអាហារដែលចម្អិននៅផ្ទះដ៏ល្អបំផុត សម្រាប់ក្រុមគ្រួសាររស់អ្នកបរិភោគ។

ដើម្បីស្វែងយល់បន្ថែមអំពីចង្ក្រានហ្គាស៍ និងស្វែងរកផលិតផលរបស់ក្រុមហ៊ុន MODENA លោកអ្នកអាចចូលទៅមើលគេហទំព័ររបស់ពួកយើងខ្ញុំបាន www.modena.com ។ ផលិតផលនេះលោកអ្នក ក៏អាចរកបាននៅហាង KFOUR នៅបាក់ទូក ខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ៕