(អាមេរិក)៖ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី International Business Machines Corp (IBM) បានប្រកាសឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនទទួលបានលើស ពី ការរំពឹងទុករបស់ស្ថាប័នវិភាគ Wall Street ដោយក្នុងនោះប្រាក់ចំណូលភាគច្រើនបានមកពីសេវាកម្ម Cloud។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

យោងតាមការប្រកាសរបស់ IBM បានឱ្យដឹងថា ប្រាក់ចំណូលនៅត្រីមាសទី៣ឆ្នាំ២០២០នេះ IBM ទទួលបានច្រើនជាងការរំពឹងទុករបស់អ្នកវិភាគ និងលើសពីអ្វីដែល ក្រុមហ៊ុនប៉ាន់ប្រមាណ ជាពិសេសនៅក្នុងនោះសេវាកម្ម Cloud គឺជាផ្នែកមួយដ៏ធំដែលនៃប្រាក់ចំណូល ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងតែ ជួបបញ្ហាដោយសារតែជំងឺរីករាលដាល Covid-19។

លោក James Kavanaugh ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន IBM បាននិយាយថា បើទោះបីជាពិភពលោកបានជួបវិបត្តិជាសកលក្ដី ប៉ុន្តែ IMB នៅតែទទួល បាន ប្រាក់ចូលខ្ពស់ ហើយយើង (IBM) សូមអរគុណដល់អតិថិជនដែលជឿទុកចិត្តចំពោះសេវាកម្ម Cloud ។

ក្រុមហ៊ុន IBM នៅមិនទាន់ប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងអស់នោះទេ គ្រាន់តែបង្ហើបប្រាប់ថា ប្រាក់ចំណូលបានមកពីសេវាកម្ម Cloud បានកើនឡើង ១៩ភាគរយ បើធៀបនឹងឆ្នាំមុនដែលមាន ៦ពាន់លានដុល្លារអាមេរិក៕