(សេអ៊ូល)៖ ក្រុមហ៊ុនផលិតឈីបដ៏ធំ និងល្បីឈ្មោះ Intel Corp បានសម្រេចចិត្តលក់អាជីវកម្មផលិតបន្ទះអង្គចង់ចាំ ( Memory chip) ដែលមានឈ្មោះថា NAND ឱ្យទៅក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc ជាប្រាក់សុទ្ធ ៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ក្រុមអ្នកវិភាគបានមើលឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc អាចនឹងក្លាយជាក្រុមហ៊ុនផលិតឈីបមួយឈរនៅលេខកំពូល ព្រោះសមត្ថភាពនៃ ការផលិតឈីបរបស់ក្រុមហ៊ុន NAND មិនចាស់ក្រុមហ៊ុនដទៃឡើយ ខណៈដែល Intel ក៏ទាញផលចំណេញពីក្រុមហ៊ុនមួយនេះច្រើនគួរសមដែរ។

ក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc កាលពីឆ្នាំ ២០១៧ បានចាយលុយសុទ្ធប្រមាណជា ៣.៧ពាន់លានដុល្លារអាមេរិក វិនិយោគទៅលើក្រុមហ៊ុន Kioxia ដែល ជា គូប្រជែងនឹងក្រុមហ៊ុន NAND ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនទាំងពីរបានស្ថិតក្រោមក្រុមហ៊ុនធំតែមួយ៕