(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Wayne Rooney ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១០ថ្ងៃ បើទោះបីជាតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក៏ដោយ បន្ទាប់ពីរូបគេបានប៉ះពាល់ជាមួយមិត្តភក្រ្តដែលមានជំងឺ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

អតីតខ្សែប្រយុទ្ធ Manchester United វ័យ ៣៤ឆ្នាំ សញ្ជតិអង់គ្លេស Rooney មានការខឹងសម្បារជាខ្លាំង ក្រោយពេលតម្រូវឲ្យនៅដាច់ដោយឡែងពីគេចំនួន ១០ថ្ងៃ និងខកខានរត់លើទីលាន ៣ប្រកួតខាងមុខជាមួយក្រុម Derby County ក្រោយចាញ់ Watford ១-០ នៅលីគទី២ Championships កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន។

អតីតប្រធានក្រុមតោកំណាចអង់គ្លេស Rooney ត្រូវបានក្លិបបញ្ជាក់ថា «ត្រូវតែរក្សាសុវត្តិភាព សុខភាពស្របទៅតាមគោលការណ៍របស់រដ្ឋាភិបាលអង់គ្លេស និងតាមលក្ខណ្ឌរបស់ក្របខណ្ឌបាល់ទាត់លីគទី២ EFL Championship មុនវិលត្រឡប់មកកាន់ទីលានវិញនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ»