(ភ្នំពេញ)៖ មិនត្រឹមតែរហ័ស មានសុវត្ថិភាព និងងាយស្រួលប្រើតែប៉ុណ្ណោះទេ ឥឡូវនេះ រាល់អតិថិជនដែលធ្វើការ ទូទាត់វិក្កយបត្រថ្លៃទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។

ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ «ទូទាត់វិក្កយបត្រ» និងជ្រើសរើស «ថ្លៃទឹក ភ្លើង» និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកត្រូវបង់ជាការស្រេច។

ការផ្តល់ជូននេះ នឹងអនុវត្តចំពោះ តែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ។

ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយលោកអ្នកអាចធ្វើការទូទាត់បានច្រើនដង ដោយគ្មានការកំណត់ និងមិនអស់ថ្លៃសេវា។

ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និងសំរាមដោយឥតគិតថ្លៃ៕