(ភ្នំពេញ)៖ ក្រោយពីទទួលបានពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ផ្ដល់ជូនដោយសភាពាណិជ្ជកម្មអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងចំណាត់ថ្នាក់នៃក្រុមហ៊ុនធំៗរួចមក ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិអូគូលែននោះ ក៏ទើបទទួលបានពានរង្វាន់ AREA ឆ្នាំ២០២០ នៅក្នុងចំណាត់ថ្នាក់ការវិនិយោគទៅលើមនុស្ស។

លក្ខណៈជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម គឺជាស្នូលនៃគំរូកំណើនរបស់ក្រុមហ៊ុន Kulara Waterចាប់ផ្ដើមចេញលក់នៅឆ្នាំ២០១៣ អស់រយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ អូគូលែន ដែលជាទឹករ៉ែធម្មជាតិលេខ១នៅកម្ពុជា នៅតែបន្តមានកិត្តិនាមល្បីខ្លាំងឡើងៗឥតឈប់ឈរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ ព្រមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាជាច្រើននាក់កំពុងពេញចិត្តនឹងរសជាតិដ៏ល្អឯក ព្រមទាំងផលល្អទៅលើសរីរាង្គកាយរបស់មនុស្ស ដែលទទួលបានពីសារធាតុរ៉ែនៅក្នុងទឹក។

ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលដឹងអំពីការប្តេជ្ញាជាច្រើនរបស់ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតអូគូលែន ក្នុងនាមជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ខាងផ្នែកគុណវុឌ្ឍិសង្គម និងផ្នែកការពារធនធានធម្មជាតិ។

ក្រុមហ៊ុន Kulara Water បានរំលឹកថា លក្ខណៈជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ក្ដោបរួមលើរាល់ការងារទាំងឡាយណាដែលដាក់ចេញដោយក្រុមហ៊ុន នៅក្នុងគោលដៅគោរពគោលការណ៍នៃការអភិវឌ្ឍនប្រកបដោយនិរន្តរភាព មានន័យថាជាការអភិវឌ្ឍដែលអាចទទួលយកបានខាងផ្នែកសេដ្ឋកិច្ច ជះឥទ្ធិពលវិជ្ជមានទៅលើសង្គម ព្រមទាំងគោរពបរិស្ថានបានកាន់តែប្រសើរជាងមុន។

តាមរបៀបនេះ ការប្ដេជ្ញារបស់ក្រុមហ៊ុន Kulara Water ក្ដោបរួមនូវសសរស្ដម្ភសំខាន់ៗចំនួន ៣ នៃការអភិវឌ្ឍប្រកបដោយចីរភាព ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ហើយសម្ដែងចេញនៅក្នុងការអនុវត្តប្រចាំថ្ងៃ តាមរយៈគោលការណ៍ដឹកនាំជាច្រើន ក្នុងចំណោមនោះមានគុណភាព និងនិវានុវត្តភាពការការពារប្រភពធនធាន និងបរិស្ថាន ភាពសម្បូរបែប និងបរិយាប័ន្នភាព សុខុមាលភាពរបស់ក្រុមការងារ គោលនយោបាយដ៏ត្រឹមត្រូវក្នុងការផ្ដល់ប្រាក់កម្រៃ ការអភិវឌ្ឍសមត្ថភាព និងការទទួលស្គាល់លើតម្លៃរបស់បុគ្គលិក។

គុណភាពផលិតផល និងភាពជឿជាក់របស់អ្នកប្រើប្រាស់ សុខុមាលភាពរបស់បុគ្គលិក គឺជារឿងសំខាន់មុនគេសម្រាប់ក្រុមហ៊ុន Kulara Water ធ្វើខ្លួនជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម មិនត្រឹមតែមានន័យថាបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ថែមទាំងមានន័យថាធ្វើឲ្យលើសពីកាតព្វកិច្ចនេះទៅទៀត និងវិនិយោគឲ្យកាន់តែច្រើនឡើងទៅលើមូលធនមនុស្ស និងការទទួលស្គាល់លើតម្លៃក្រុមការងារ។

លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមការងាររបស់លោកពិតជាមានមោទនភាពណាស់ ដែលអាចផ្ដល់ជូនអតិថិជននូវផលិតផលធម្មជាតិមួយប្រកបដោយគុណភាពមានលក្ខណៈខ្មែរ ១០០% មានសារធាតុរ៉ែប្រកបដោយតុល្យភាព និងជាផលិតផលល្អសម្រាប់សុខភាព។

ក្រុមហ៊ុន Kulara Water ក៏មានមោទនភាពណាស់ដែរ ដែលអាចផ្តល់ឲ្យបុគ្គលិកគ្រប់រូបនូវទស្សនវិស័យនៃការអភិវឌ្ឍអាជីពរបស់ពួកគេពិតប្រាកដ និងគួរឲ្យចាប់អារម្មណ៍ និងអាចចែករំលែកជោគជ័យរបស់ក្រុមហ៊ុនជាមួយបុគ្គលិកជាងច្រើននាក់។

លោក Jacques Marcille បានបន្តទៀតថា កាលពីឆ្នាំទៅ ក្រុមហ៊ុន Kulara Water បានទទួលពានរង្វាន់លេខ១ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ផ្ដល់ជូនដោយសភាពាណិជ្ជកម្មអឺរ៉ុប ដោយសារតែវីធីសាស្រ្តរួមរបស់ក្រុមហ៊ុនលោក ហើយពានរង្វាន់លើកទី២នេះ ពិតជាបំពេញបន្ថែមឲ្យការទទួលស្គាល់លើការប្ដេជ្ញារបស់លោក នៅក្នុងចំណាត់មួយដែលពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Kulara Water។ វិនិយោគទៅលើមូលធនមនុស្ស ពិតមែនហើយ គឺជាអ្វីដែលក្រុមហ៊ុន Kulara Water បាននិងកំពុងធ្វើតាំងតែពីអូគូលែនបានផលិត និងចែកចាយមកម្ល៉េះ។

សូមជម្រាបថា មានតែក្រុមហ៊ុនខ្មែរចំនួន ២ ប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់នៅក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់ AREA លើកទី១០នេះ នោះគឺក្រុមហ៊ុន Smart Axiata នៅក្នុងចំណាត់ថា្នក់ពង្រឹងសង្គម និងក្រុមហ៊ុន Kulara Water នៅក្នុងចំណាត់ថា្នក់ការវិនិយោគទៅលើមនុស្ស។ ម៉្យាងវិញទៀត ក្រុមហ៊ុន Kulara Water បានបំពេញទទួលខុសត្រូវសង្គមរបស់ខ្លួន តាមរយៈកម្មវិធីប្រកបដោយមហិច្ឆតាមួយនៃការដាំដើមឈើឡើងវិញ តាំងពីលើកំពូលភ្នំរហូតដល់ជើងភ្នំគូលែន និងសំដៅទៅការពារភាពបរិសុទ្ធនៃប្រភពធម្មជាតិអូគូលែនពីការឆ្លងគ្រប់ទម្រង់ជាយថាហេតុ។

កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមគំនិតនៅឆ្នាំ២០១៨ គ្រោងនឹងដាំដើមឈើឡើងវិញជាង ៣០ ប្រភេទនៅកម្ពុជា ជាប្រភេទដើមឈើដែលប្រឈមនឹងហានិភ័យឈានទៅរកការបាត់បង់។ រហូតមកទល់ពេលនេះដើមឈើ ៤៣,០០០ ដើមត្រូវបានដាំរួចហើយ ក្នុងនោះប្រមាណ ៨,០០០ ដើមត្រូវបានដាំនៅលើផ្ទៃដី ៤០ ហិចតាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kulara Water។

ដោយសារភាពជាដៃគូដ៏សំខាន់មួយជាមួយមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ ដែលហៅកាត់ថា ADF កម្មវិធីដាំដើមឈើឡើងវិញនេះ ក៏មានរួមបញ្ចូលផងដែរនូវការងារបំផុសបំផុលឲ្យយុវជនជំនាន់ថ្មីយល់ដឹងពីការការពារប្រភពធនធានធម្មជាតិ និងជីវចម្រុះ។ សាលាបឋមសិក្សានៅលើភ្នំគូលែនចំនួនបី និងកុមារា-កុមារីជាង ៤០០ នាក់បានចូលរួមនៅក្នុងកម្មវិធីនេះ និងផ្ដល់ផលប្រយោជន៍ផ្ទាល់ជូនអ្នកភូមិជាង ២,១០០ នាក់ និង ៤៣០ គ្រួសារ។

យល់ដឹងបន្ថែមទៀតអំពីការប្ដេជ្ញារបស់ក្រុមហ៊ុន Kulara Water ចំពោះកម្មវិធីទំនួលខុសត្រូសង្គម ការអភិវឌ្ឍសហគមន៍ និងការពង្រឹងសង្គម តាមរយៈលីងនេះ៖ https://www.facebook.com/watch/?v=639638853334269&extid=W4GAWtpwbI6YRpJa