(ភ្នំពេញ)៖ ខ្សែបម្រើវ័យក្មេងរបស់ក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) កីឡាករ ជឿ ណាចារ បានបង្ហាញរាមច្បង ២រូបដែលខ្លួនចាត់ទុកជានិមិត្តរូប ឬ Idol របស់ខ្លួន ដើម្បីពង្រឹងអាជីពលើវាលស្មៅ គឺខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា។

កីឡាករមានប្រភពពីខេត្តកែបបានឲ្យដឹងថា កាលដែលខ្លួនចេះលេងបាល់ទាត់ និងសម្រេចចាប់អាជីពនេះ ក៏ដោយសារ Idol ទាំង ២រូបខាងលើដែរ។ ដូច្នេះ ណាចារ បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីទទួលបានផ្លែផ្កាដូចរាមច្បងទាំងពីរ។

សូមបញ្ជាក់ថា ជឿ ណាចារ ត្រូវបានក្លិបបកងយោធពលខេមរភូមិន្ទ ដំឡើងពីក្រុមយុវជនមកក្រុមធំ ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា ហើយ ២ប្រកួតកន្លងមក គេត្រូវបានប្ដូរចូលលេងនៅវគ្គទី២ ពិសេសប្រកួតចុងក្រោយ ណាចារ បានបញ្ជូនបាល់ (Assist) ឲ្យកីឡាករ សុខ ដារ៉ាវុធ រកបាន ១គ្រាប់ចុងម៉ោង ពេលទ័ពចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២-៥ ទៀតផង៕