(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតចំនួន ៥ មកបង្ហាញជូន។

គតិបណ្ឌិតទាំង៥នោះ រួមមាន៖

១៖ អ្នកមិនអាចដាក់ទណ្ឌកម្មទៅលើអ្នកដទៃ នៅពេលដែលអ្នកខឹងនឹងគេនោះបានឡើយ (ព្រះពុទ្ធ)។

២៖ នៅពេលដែលអ្នកផ្ទុះកំហឹង សូមប្រញាប់គិតទៅដល់ផលវិបាកដែលនឹងកើតឡើង នៅពេលក្រោយផង (ខុង ជឺ)។

៣៖ មិនថាអ្វីក៏ដោយ ឱ្យតែចាប់ផ្ដើមឡើងដោយកំហឹង វានឹងបញ្ចប់ទៅវិញដោយភាពខ្មាសអៀនជានិច្ច (បេនចាមិន ហ្វ្រេងគ្លីន)។

៤៖ មនុស្សអាចផ្លាស់ប្ដូរជីវិត ដោយសារការផ្លាស់ប្ដូរវិធីគិតរបស់ខ្លួន (វាល្លៀម ជេម ទស្សនវិទូសញ្ជាតិអាមេរិក)។

៥៖ ក្ដីស្នេហា អាចប្រែក្លាយខ្ទមជរាឱ្យក្លាយជាវិមានមាសបាន (សុភាសិតអាល្លឺម៉ង់)៕