(ក្រុងឡុងដ៍)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាជាថ្មីលើខ្សែប្រយុទ្ធវ៉េល Gareth Bale ពីក្លិបម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

Bale មានវ័យ ៣១ឆ្នាំបានចាកចេញពី Spurs ដែលលេងនៅ Premier League ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោក ៨៥លានផោនកាលឆ្នាំ២០១៣ និងបន្តរកគ្រាប់បាល់បានច្រើនជាង ១០០គ្រាប់ និងឈ្នះជើងឯក UEFA Champions League ៤ដងជាមួយ Real Madrid ផងដែរ។

Bale បាននិយាយថា វាពិតជាល្អណាស់ដែលបានត្រឡប់មកវិញ។ វាជាក្លិបពិសេសមួយសម្រាប់ខ្ញុំ។ វាជាកន្លែងដែលមានដាក់ដាក់ឈ្មោះខ្ញុំ។ សង្ឃឹមថាឥឡូវនេះខ្ញុំអាចមានកាយសម្បទាប្រកួតខ្លះទទួលបានជោគជ័យហើយពិតជាអាចជួយក្រុមបានហើយសង្ឃឹមថាអាចឈ្នះពានរង្វាន់ថែមទៀត។

គួរបញ្ជាក់ផងថា Spurs នឹងចំណាយប្រាក់ ៤០%ឲ្យ Gareth Bale ដែលស្មេីនឹង ៦០ម៉ឺនផោនក្នុង ១សប្តាហ៍ ច្រេីនជាងខ្សែប្រយុទ្ធលេខ១ ប្រចាំក្លិប Harry Kane ដែលទទួលបាន ២០ម៉ឺនផោនប៉ុណ្ណោះក្នុង ១សប្តាហ៍ដូចគ្នា ក្រោយតតិច្ចសន្យាកាលឆ្នាំ២០១៨៕