(អាមេរិក)៖ Apple Park ឬ One Apple Park Way គឺជាការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Apple ដែលមានទីតាំងនៅតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Cupertino ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដែលចំណាយលុយក្នុងការសាងសង់អស់ទឹកប្រាក់ ៥ពាន់លានដុល្លារអាមេរិក និងត្រូវបានរចនាឡើងយ៉ាងល្អប្រណិត ជាលក្ខណៈធម្មជាតិ។

Apple Park ត្រូវបានលោក Steve Jobs បិតាស្ថាបនិកក្រុមហ៊ុន Apple ប្រកាសបង្ហាញគម្រោងតាំងពីឆ្នាំ២០០៦ ប៉ុន្តែវាចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៣ និងបើកដំណើរការនៅឆ្នាំ២០១៧។

One Apple Park Way មានផ្ទៃដីសរុបទំហំ ៧១ហិកតា ចំណែកអគារការិយាល័យមានរាងជារង្វង់មូល មាន៤ជាន់ ដោយជាន់នីមួយៗចែកទៅតាមផ្នែកផ្សេងៗគ្នា មានកន្លែងហាត់ប្រាណ ញ៉ាំអាហារ សម្រាក រោងកុន ជាដើម ហើយអ្វីដែលអស្ចារ្យនោះគឺ អគារការិយាល័យត្រូវបានរចនាឡើងក្នុងរចនាបថល្អឯក បង្ហាញពីនិមិត្តសញ្ញានៃក្រុមហ៊ុន Apple។

៨០ភាគរយនៃទីធ្លាទាំងមូលរបស់ Apple Park គឺពោរពេញដោយធម្មជាតិ មានដើមឈើ ស្រះទឹក អាចនិយាយបានថា ជាឧទ្យានធម្មជាតិមួយ, តើទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple មានភាពអស្ចារ្យយ៉ាងណា សូមទស្សនាវិដេអូ៖