(វ៉ាស៊ីនតោន)៖ ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើឡើងរួមគ្នារវាងអាមេរិក ម៉ិកស៊ិក និងកាណាដា។ បើយោងតាមការចេញផ្សាយសារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

អាមេរិក ម៉ិចស៊ិក និងប្រទេសកាណាដា ត្រូវបានជ្រើសរើសដោយប្រទេសជាសមាជិក FIFA នៅឆ្នាំ២០១៨ ដោយទទួលបាន ១៣៤ សំឡេងបើប្រៀបធៀបទៅនឹង ៦៥សំឡេងសម្រាប់ប្រទេសម៉ារ៉ុក ក្នុងការឈ្នះសិទ្ធិធ្វេីម្ចាស់ផ្ទះនៃយុទ្ធនាការដែលមានរយ:ពេល ៤ឆ្នាំម្តង។

Infantino និង Trump បាននិយាយអំពីការបង្កើតទីស្នាក់ការកណ្តាល FIFA មួយទៀតនៅសហរដ្ឋអាមេរិកក៏ដូចជាការពិនិត្យមើលការរៀបចំត្រៀមសម្រាប់ការប្រកួតក្នុងរយ:ពេល ៦ឆ្នាំទៅមុខទៀត បន្ទាប់កាតា ធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២២។

គួររំលឹកផងថា សហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះ World Cup ចុងក្រោយក្នុងឆ្នាំ១៩៩៤។

នៅក្នុងកិច្ចពិភាក្សានោះដែរ លោក Infantino ក៏បានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសបារ៉ែន អ៉ីស្រាអែល និងអារ៉ាប់រួម ដែលត្រូវបានធ្វើឡើងនៅសេតវិមានទៀតផង៕