(ភ្នំពេញ)៖ ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt បានចេញលិខិតសុំអភ័យទោសជាសាធារណៈ ពាក់ព័ន្ធនឹងការចេញលិខិតបដិសេធ របស់ក្រសួងពាណិជ្ជកម្ម។ នេះបេីតាមលិខិតសុំអភ័យទោស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងលិខិតសុំអភ័យទោស បានបញ្ជាក់យ៉ាងដូច្នេះថា «សំណើសុំអភ័យទោសជាសាធារណៈពាក់ព័ន្ធនឹងការចេញលិខិតបដិសេធ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ និងស្នើសុំអនុវត្តនូវវិធានការដូចមានក្នុងសេចក្ដីជូនដំណឹងលេខ ២៧៣៣ ព.ណ.អ. កបប ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម»

លេីសពីនោះទៀត ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt ក៏សូមធ្វើការអភ័យទោសចំពោះការចេញលិខិត បដិសេធ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ជាសាធារណៈ និងស្នើសុំអនុវត្តនូវវិធានការដូចមានចែងក្នុង សេចក្ដីជូនដំណឹងលេខ ២៧៣៣ ព.ណ.អ.កបប ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃចេញលិខិតនេះតទៅ៕

ខាងក្រោមនេះ ជាលិខិតសុំអភ័យទោស របស់ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt ដែលមានខ្លឹមសារទាំងស្រុង៖