(ដកម៉ាន់)៖ ការប្រកួតបើកឆាករដូវកាលថ្មីនៃ Bundesliga របស់ម្ចាស់ផ្ទះ Borussia Dortmund ទទួលក្រុម Borussia Monchengladbach គ្រោងនឹងត្រូវលេងនៅចំពោះមុខអ្នកគាំទ្រប្រហែល ១ម៉ឺននាក់។

តាមប្រភពព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះថា លីគកំពូលអាល្លឺម៉ង់ Bundesliga បានផ្តល់ភ្លើងខៀវ ឲ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០-២១ ចំពេលជំងឺរាតត្បាត Covid-19 មានសភាពស្ងប់ស្ងាត់។

ក្របខណ្ឌ Bundesliga គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈពេលដែលតម្រូវការអនាម័យតឹងរឹងនឹងត្រូវបានដាក់ចេញ ។

កាលពីរដូវកាលមុន Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ជាមួយគូប្រជែង Bayern Munich ដែលជាជេីងឯក ខណៈដែល Gladbach ទទួលបានចំណាត់ថ្នាក់លេខ៤ ដែលពួកគេមានសិទ្ធិចូលរួមប្រកួតក្នុងក្របខណ្ឌ Champions League ផងដែរ៕