(ប៉ារីស)៖ ប្រធានក្រុម Montpellier កីឡាករ Hilton បានក្លាយជាកីឡាករដំបូងគេ ដែលមានអាយុលើសពី ៤៣ឆ្នាំលេងនៅលីគកំពូលបារាំង Ligue 1 ក្នុងរយៈពេល ៦៤ឆ្នាំនៅពេល Montpellier យកឈ្នះក្រុមភ្ញៀវ Lyon ២-១ នៅរាត្រីអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

Hilton ដែលមានអាយុគម្រប់ ៤៣ឆ្នាំកាលពីថ្ងៃអាទិត្យបានទៅលេងឲ្យក្លិបនៅអឺរ៉ុបតាំងពីឆ្នាំ២០០២។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថហងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ខ្សែការពាររូបនេះត្រូវបានបណ្តេញចេញក្នុងប្រកួតយប់មិញផងដែរ នៅនាទី៨១ ដែលទទួលបានបាល់ពិន័យ ១១ម៉ែត្រពី VAR និងស៊ុតបានសម្រេចដោយខ្សែប្រយុទ្ធ Memphis Depay របស់ Lyon នៅនាទី៨២ ដែលជាគ្រាប់វាយបក ក្រោយពេលម្ចាស់ផ្ទះ Montpellier បានបេីកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ Teji Savanier ក្នុងសប្តាហ៍ទី២ ជេីងទី១ នៃ Ligue 1។

ការបណ្តេញ Hilton សញ្ជាតិប្រេស៊ីល ចេញចុងម៉ោងមានន័យថា Ligue 1 បានចាយកាតក្រហមចំនួន២០ ពី ២៨ប្រកួតនារដូវកាលថ្មីឆ្នាំ២០២០-២១ នេះ៕