(សៀមរាប)៖ ប្រាសាទមេបុណ្យខាងកើត គឺស្ថិតនៅចំកណ្តាលយសោធរតដាក មានចម្ងាយប្រហែល ៥០០ម៉ែត្រ ពីប្រាសាទប្រែរូប ដែលសព្វថ្ងៃបានគោកក្លាយជាវាលស្រែ និងមានអ្នកស្រុករស់នៅតាំងពីបុរាណមក ដែលមានឈ្មោះភូមិថា «ប្រដាក») ប៉ុន្តែសព្វថ្ងៃ ហៅថា «ព្រះដាក់» ទៅវិញ។ កាលពីដើម បើគេចង់ទៅប្រាសាទនេះ គឺទាល់តែជិះទូក។

ប្រាសាទមេបុណ្យខាងកើតបានកសាងឡើងនៅសតវត្សរ៍ទី១០ នៅគ្រិស្ដសករាជ ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា មានទម្រង់លក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូប ដែលមានប្រាង្គសំខាន់ចំនួនប្រាំ សាងអំពីឥដ្ឋ ស្ថិតនៅលើខឿនថ្មបាយក្រៀម និងថ្មភក់៕

ដើម្បីទស្សនារូបភាព និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/321069095355550/posts/769902737138848/?extid=guyBTNO7wWwTpdD0&d=n