(ភ្នំពេញ)៖ មានទាំងកីឡាករខ្មែរ និងបរទេសចំនួន ៧នាក់ដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងព្រឹត្តិការណ៍លីគកម្ពុជា រដូវកាលឆ្នាំ២០២០ ក្រោយឆ្លងកាត់បាន ១៥សប្តាហ៍មកនេះ។

កីឡាករទាំង ៧នាក់នោះ គឺសុទ្ធសឹងមកពីក្លិបផ្សេងៗគ្នាដែលមានដូចខាងក្រោម៖

១៖ កីឡាករ Private របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១៦គ្រាប់
២៖ កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត រកបាន ១៥គ្រាប់
៣៖ កីឡាករ Pedro Augusto របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១៤គ្រាប់
៤៖ កីឡាករ Jevic Filp របស់ក្លិបវិសាខា រកបាន ១៣គ្រាប់
៥៖ កីឡករ Timothy Okereke របស់ក្លិបភ្នំពេញក្រោន រកបាន ១១គ្រាប់
៦៖ កីឡាករ Souza E Silva Matheus របស់ក្លិបសូលទីឡូអង្គរ រកបាន ១០គ្រាប់
៧៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៩គ្រាប់៕