(ភ្នំពេញ)៖ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ពុកម៉ែបងប្អូនអបអរ ពិធីបុណ្យសែនព្រះខែ ដែលជាពិធីប្រចាំឆ្នាំ ដ៏សំខាន់មួយរបស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗជាច្រើនមុខ ព្រមទាំងមានការសម្តែងសិល្បៈដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។

ក្រុមមេចុងភៅ ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ៤រសជាតិ ដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗ រៀងរាល់ថ្ងៃ ដូចជា រសជាតិ គ្រាប់ឈូកស ស្លឹកតើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មី ដែលមានរសជាតិកាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាង ឲ្យខែពេញបូរមី និងសំណាងល្អ។

នំសែនព្រះខែមួយ ដុំតម្លៃ១០ដុល្លារ ឬចាប់ពី៣៦ដុល្លារ សម្រាប់នំរសជាតិទាំង៤ ដែលខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត ដែលមានលក់រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។

សម្រាប់ការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នក សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes។

ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិនជាច្រើនមុខទៀត។ ម្ហូបឈុត៨មុខ សម្រាប់មួយតុគ្នា៤នាក់ តម្លៃត្រឹមតែ៣៦៨ដុល្លារ។ ចំណែកម្ហូបឈុត៩មុខ សម្រាប់គ្នា ៨ទៅ១០នាក់ តម្លៃតែ៤៨៨ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោកអ្នក ក៏អាចទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ផងដែរ នៅម៉ោង៦ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែង ដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ ដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោក។

លើសពីនេះ លោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍ នៅក្នុងអគារដែលមានការតុបតែង ចម្រុះពណ៌ដ៏ភ្លឺផ្លេក ចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំ ណាហ្គាវើលដ៍ទី១ និងនៅណាហ្គាវើលដ៍ទី២ ផងដែរ។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក។ ណាហ្គាវើលដ៍ បាននិងកំពុងអនុវត្តវិធានការបង្ការ នៅទូទាំងអគារទាំងពីរ ដើម្បីធានាសុវត្ថិភាពសម្រាប់គ្រប់គ្នា។

អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាសមុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃ ដែលមានផ្តល់ជូននៅទូទាំងអគារទាំងពីរ៕