(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំ 5G World 2020 Summit កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ, ក្រុមហ៊ុន Huawei ត្រូវបានទទួលស្គាល់ចំពោះស្នាដៃរបស់ពួកគេនៅក្នុងគម្រោង Wuhan 5G Smart Anti-Epidemic Project ហើយថែមទាំងទទួលបានពានរង្វាន់ «Most Innovative 5G Enterprise Partnership/Trial»។

ពានរង្វាន់នេះបានសបញ្ជាក់អោយឃើញពីអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលបានចូលរួមចំណែកនៅក្នុងសេវាសុខាភិបាលឆ្លាតវៃ ហើយទទួលបានការសរសើរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទាំងមូលផងដែរ។
គម្រោង Wuhan 5G Smart Anti-Epidemic Project គឺការផ្តួចផ្តើមរួមគ្នាមួយដោយក្រុមហ៊ុន Huawei ជាមួយនឹងបណ្តាមន្ទីរពេទ្យធំៗ, ស្ថានវេជ្ជសាស្រ្ត និងនាយកដ្ឋានរដ្ឋាភិបាលជាច្រើនទៀត ភ្លាមៗបន្ទាប់ពីការផ្ទុះឡើងនូវវីរុសកូរ៉ូណានៅដើមឆ្នាំ២០២០នេះ។

គម្រោងនេះបានបង្ហាញពីអានុភាពនៃបច្ចេកវិទ្យា 5G ដែលមានកម្រិតបញ្ជូនខ្ពស់ ហើយប្រើរយៈកាលតិច ថែមទាំងមានភាពសាមញ្ញសម្រាប់គេហទំព័រ និងមានភាពបត់បែនក្នុងការពន្លឿនការប្រើប្រាស់ដំណោះស្រាយប្រព័ន្ធសុខាភិបាលឆ្លាតវៃ។ វាថែមទាំងផ្តល់ជំនួយយ៉ាងខ្លាំងផ្នែកឌីជីថល ដល់បុគ្គលិកសុខាភិបាលក្នុងការកាត់បន្ថយឥទ្ធិពល និងការ សាយភាយនៃវីរុសនេះយ៉ាងមានប្រសិទ្ធភាព ដែលជាគំរូនៃការវិវឌ្ឍន៍កម្មវិធីរបស់បច្ចេកវិទ្យា 5G នៅក្នុងសេវាសុខាភិបាលឆ្លាតវៃផងដែរ។

ដោយមានការធានាទៅលើសេវាកម្មដ៏មានទំនុកចិត្តរបស់បច្ចេកវិទ្យា5G ឧបករណ៍វេជ្ជសាស្រ្តជាច្រើនបានភ្ជាប់ទៅកាន់ប្រព័ន្ធសុខាភិបាលឆ្លាតវៃ បានទទួលការធានា និងលទ្ធភាពប្រើប្រាស់ខ្ពស់បំផុត រួមជាមួយការរៀបចំកាលវិភាគទៅតាមការងារអាទិភាព និងកម្រិតបញ្ជូនខ្ពស់ជាមួយនឹងការចំណាយ ពេលវេលាតិចបំផុត។ យោងលើការសន្និដ្ឋាននៃការដាក់អោយប្រើប្រាស់ MEC វាមានលទ្ធភាពពន្លឿនការបញ្ជូន និងការដំណើរការទិន្នន័យវេជ្ជសាស្រ្តដោយពឹងផ្អែកលើអនុភាពនៃបណ្តាញ 5G គម្រោង Wuhan 5G Smart Anti-Epidemic Project បានចែកចាយព័ត៌មានសេវាកម្ម ទៅដល់នាយកដ្ឋានរដ្ឋាភិបាលក្នុងតំបន់, វិទ្យាស្ថានវេជ្ជសាស្រ្ត និង បណ្តាសហគ្រាសដ៏ទៃទៀតជាច្រើន។ ជាលទ្ធផល សេវាកម្មទាំងនេះនៅតែបន្តដំណើរការយ៉ាងរលូននៅកំឡុងពេលជំងឺរាតត្បាតនេះ។

គម្រោងនេះក៍បាន ផ្តល់ប្រយោជន៍ដល់ក្រុមគ្រូពេទ្យចំនួន ១៨៥០នាក់, បុគ្គលិកគិលានុបដ្ឋាយិកាចំនួន ៣៤០០នាក់ និង អ្នកជំងឺចំនួន ៨៣៥០នាក់ ដោយបង្កើនអត្រា ជាសះស្បើយគួរអោយកត់សម្គាល់ និង ប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល ដែលក្នុងពេលជាមួយគ្នានេះក៏មានការកាត់បន្ថយហានិភ័យ នៃការចម្លងទៅកាន់បុគ្គលិក សុខាភិបាលផងដែរ។ ទន្ទឹមគ្នានេះ បណ្តាញ 5G បានក្លាយជាយាន្តដ៏សំខាន់ក្នុងការអនុវត្តការអប់រំពីចម្ងាយ បន្ទាប់ពីការរីកសាយភាយនៃវីរុសមានការថយចុះ ហើយបន្ទាប់មកទៀតបណ្តាញ 5G បានក្លាយជាជំនួយក្នុងការការពារនិង គ្រប់គ្រងនៃវីរុសផងដែរ។

បច្ចេកវិទ្យា 5G ក៏បានជម្រុញអោយមានកម្មវិធីដ៍សម្បូរបែបរួមមាន ដូចជាការផ្ទុកវីដេអូ (Cloud Video), ការវ៉ាស់កម្តៅអ៊ីនហ្វ្រារ៉េដ (Infrared Temperature) និង មនុស្សយន្តសម្រាប់សម្លាប់មេរោគ (Robot-based Disinfection) ជាដើម រួមទាំងសេវាកម្មនៅក្នុងព្រលានយន្តហោះ, ស្ថានីយចុះចត, អាគារការិយាល័យ និង គេហដ្ឋានក្នុងសហគមន៍ផ្សេងៗជាច្រើនទៀត។

កម្មវិធីទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការការបន្ថយការរាលដាលនៃវីរុសដោយជួយក្នុងការសម្របសម្រួលការការពារនិងការគ្រប់គ្រង កំណត់អត្តសញ្ញាណអ្នកជំងឺ ដែលងាយឆ្លង នៅកន្លែងសារធារណៈ ថែមទាំងសម្លាប់មេរោគនៅបរិវេណក្នុងនិងក្រៅ ហើយនឹងត្រូវបានយកទៅបញ្ចូលទៅក្នុង រចនាសម្ព័ន្ធវេជ្ជសាស្រ្តនៅ ក្រោយពេល បញ្ចប់នៃជំងឺរាតត្បាតនេះផងដែរ។

ក្នុងកិច្ចប្រជុំ 5G World 2020 Summit រៀបចំឡើងដោយ Informa Tech ក៏បានបង្ហាញពានរង្វាន់ពិសេសចំនួន ១៤ពានរង្វាន់ផងដែរ ដើម្បីទទួលស្គាល់ស្នាដៃរបស់ បណ្តាអាជីវកម្មធំៗផ្នែកទូរគមនាគមន៍ ដែលសម្រេចបាននូវស្នាដៃដ៏គួរអោយកោតសរសើរនៅក្នុងវិស័យបច្ចេកវិទ្យា5Gនេះ។ កម្មវិធីនេះដែរត្រូវបានប្រារព្ធធ្វើឡើង ដើម្បីរួមគ្នា ផ្សព្វផ្សាយ អំពីកម្មវិធី ក៏ដូចជាការលូតលាស់នៃឧស្សាហកម្ម5G៕

សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់Huawei www.huawei.com (http://www.huawei.com/) ឬតាមដានព័ត៌មានរបស់យើងនៅលើគេហទំព័រ Facebook របស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)៖ https://www.facebook.com/HuaweiTechKH (https://www.facebook.com/HuaweiTechKH)៕