(ភ្នំពេញ)៖ ឥឡូវនេះស្របពេលសម័យបច្ចេកវិទ្យាកាន់តែទំនើប ពីមួយថ្ងៃទៅមួយថ្ងៃអតិថិជនលែងពិបាក និងចំនាយពេលវេលារង់ចាំយូរ ចំពោះការទូទាត់បង់ប្រាក់សេវាកម្មដោយផ្ទាល់ទៀតហើយ។

ក្រុមហ៊ុន អ៊ីនធឺណិត មិត្តហ្វូន វ៉ាយហ្វាយ បានសហការជាមួយធនាគារ ABA ក្នុងការទូទាត់ប្រាក់តាមបែបឌីជីថល (Digital Payment) ដើម្បីជួយសំរួលដល់អតិថិជនក្នុងការទូទាត់ប្រាក់សេវាកម្មបានយ៉ាងឆាប់រហ័ស។

លោកអ្នកអាចបង់ប្រាក់តាមរយៈ ABA Mobile App បានយ៉ាងងាយស្រួល ដោយលោកអ្នកគ្រាន់តែអនុវត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ ៖

*ចូលទៅកាន់ App របស់ ធនាគា ABA
*ចុចនៅលើពាក្យ Payments រួចវាយបញ្ចូលឈ្មោះក្នុងគណនីរបស់
*បន្ទាប់មកចុចលើពាក្យ Continue
*បន្ទាប់មកចុចលើពាក្យ Internet & TV
*ចុចលើពាក្យ Metfone Internet WiFI
*វាយបញ្ចូលលេខគណនី WiFi និង ចំនួនទឹកប្រាក់របស់លោកអ្នក
*រួចចុចលើពាក្យ Pay Now
*បន្ទាប់មកចុចលើពាក្យ Confirm រួចជាការស្រេច៕

ចំពោះចម្ងល់ក្នុងការប្រតិបត្តិការទូទាត់ លោកអ្នកអាចទស្សនាវីដេអូណែនាំបានតាមរយៈ ទំព័រ Facebook Page របស់ Metfone WiFi ឬ ចុចទស្សនាតាម វីដេអូណែនាំខាងក្រោម https://web.facebook.com/MetfoneInternetOfficial/videos/711060173016619/

ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 62 88888 / 0977 197 197៕