(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Jamie Vardy របស់បាន ២គ្រាប់ដោយបាល់ ១១ម៉ែត្រក្នុងជ័យជម្នះដែល Leicester City យកឈ្នះម្ចាស់ផ្ទះ West Bromwich Albion ជាក្រុមដែលទើបឡើងថ្មីនៅ Premier League នៃសប្តាហ័ទី១ ជើងទី១ នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

២គ្រាប់របស់ម្ចាស់ស្បែកជើងមាស Golden Boot នៅ Premier Leauge រដូវកាលមុនបានកើតឡើងនៅនាទី៧៤ និងនាទី៨៤ តាមពីក្រោយមិត្តរួមក្រុម Castagne ដែលបានរកបានគ្រាប់ទី១ បើកឆាកនៅនាទី៥៦ ក្រោយទទួលបាល់ពីកីឡាករ Praet ក្នុងកីឡដ្ឋានបិទជិតដោយពុំមានអ្នកគាំទ្រឡើយ ដោយសារតែខ្លាចរលកទី២ នៃជំងឺ Covid-19។

កីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអង់គ្លេស Vardy ជាកីឡាករដែលរកបានគ្រាប់ឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Mohamed Salah ដែលធ្វើបានហែតទ្រីក (៣គ្រាប់) ក្នុងជ័យរបស់ Liverpool ទៅលើក្រុម Leeds United ក្នុងលទ្ធផល ៤-៣ កាលពីរាត្រីថ្ងៃសៅរ៍។

៣ពិន្ទុក្រៅដីពី ១ប្រកួតបើកឆាកសប្តាហ៍ទី១ នៅ Premier League នេះដែរ បានធ្វើអតីតក្រុមជើងឯកឆ្នាំ២០២១៦ Leicester City ឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នស្មើក្រុមកំពូលតារាង Arsenal ដែលយកឈ្នះម្ចាស់ផ្ទះ Fulham ៣-០ ដូចគ្នា៕