(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតចំនួន ៥ មកបង្ហាញជូន។

គតិបណ្ឌិតទាំង៥នោះ រួមមាន៖

១៖ «ព្រះពុទ្ធ» មានពុទ្ធដីកាថា៖ អ្នកដែលអាចលះបង់ក្ដីក្រោធគុំកួន និងក្ដីថ្នាំងថ្នាក់ក្នុងចិត្តបាន គេនឹងររកឃើញសេចក្ដីស្ងប់យ៉ាងពិតប្រាកដ។

២៖ នរណាគ្មានជំនឿលើអ្នក មិនសំខាន់នោះទេ សំខាន់នោះគឺអ្នកត្រូវមានជំនឿលើខ្លួនឯង (សុភាសិតចិន)។

៣៖ ឱ្យតែនៅសល់ជីវិត មិនខ្វះទេឱកាស (សុភាសិតចិន)។

៤៖ សេចក្ដីក្រោធតែងចូលចិត្តស្នាក់អាស្រ័យជាមួយមនុស្សល្ងង់ (អាល់បឺត អាញ់ស្តាញ)

៥៖ មេទ័ព «ហាន ស៉ីង» ពោលថា៖
កុំព្រោះតែស្ថានការណ៍លំបាក មានចិត្តចង់ស្លាប់
កុំព្រោះតែឋានៈខ្ពង់ខ្ពស់ មើលស្រាលអ្នកដទៃ
កុំព្រោះតែប្រាជ្ញល្អ មានល្បិចក្បត់ច្រើន៕