(ម៉ាឌ្រីដ)៖ អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Atletico Madrid លោក Diego Simeone បានធ្វើតេស្តវិជ្ជមាននៃជំងឺ Covid-19 នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

អតីតខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៥០ឆ្នាំរូបនេះមិនមានចេញរោគសញ្ញាអ្វីទេតែពេលនេះកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅផ្ទះផងដែរ។

Atletico បានវិលត្រឡប់មកពីជំរុំហ្វឹកហាត់មួយកាលពីថ្ងៃសុក្រហើយ Simeone គឺជាលទ្ធផលវិជ្ជមានតែមួយគត់ពីការធ្វើតេស្តជាបន្តបន្ទាប់។

Atletico មិនមានកាលវិភាគប្រកួតបើកឆាក LaLiga នៅចុងសប្តាហ៍នេះទេ ហើយគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេទល់នឹង Granada នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។

ករណីឆ្លងវីរុសកូរ៉ូណា បានកំពុងកើនឡើងនៅក្នុងប្រទេសអេស្ប៉ាញ ជាមួយនឹងការធ្វើតេស្តវិជ្ជមានចំនួន ១២,១៨៣ករណីត្រូវបានរកឃេីញក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយរួមជាមួយការស្លាប់ចំនួន ៤៨នាក់ទៀតផង៕