(ភ្នំពេញ)៖ ហាក់បីដូចជារសជាតិមួយថ្មី និងគួរឲ្យចាប់អារម្មណ៍ ចំពោះតារាចម្រៀងបែបយុវវ័យ សម្រស់ស្រស់សោភា កញ្ញា សុខ ពិសី តាមរយៈបញ្ចេញចរិកម្ញ៉ិកម្ញ៉ក់គួរឲ្យស្រឡាញ់ ជាមួយតារាប្រុស កែវ វាសនា តាមរយៈបទចម្រៀងថ្មី ដើម្បីអបអររដូវបុណ្យភ្ជុំបិណ្ឌ ក្រោមចំណងជើងថា «រលឹមខែភ្ជុំ»។

តាមរយៈការច្រៀងឆ្លងឆ្លើយ ពីសំណាក់តារាចម្រៀងប្រុសស្រីទាំងពីរ ក្នុងចម្រៀងថ្មីមួយនេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រ ខណៈគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «អាយដល ប៉ះអាយដល ពិតជាសមគ្នាណាស់ សមទាំងទឹកដមសំឡេង សមទាំងការសម្តែង»។

បទ «រលឹមខែភ្ជុំ» ផ្តោះផ្តងគ្នាបែបក្រមិចក្រមើមរវាងស្នេហាក្រមុំកំលោះ កញ្ញា សុខ ពិសី ជាមួយ កែវ វាសនា សម្រាប់អបអរបុណ្យភ្ជុំបិណ្ឌ ក្រៅពីការសម្តែងស័ក្តិសមហើយនោះ ងាកមកទឹកដមសំឡេងរបស់តារាប្រុសស្រីទាំងពីរក្នុងបទនេះ គឺពីរោះយ៉ាងខ្លាំង ជាពិសេសក្នុង MV ចម្រៀង គឺបានបង្ហាញពីទេសភាពស្រុកស្រែយ៉ាងខៀវស្រងាត់ នៅទីជនបទ។

ចង់ដឹងចម្រៀងមួយបទនេះ ពីរោះយ៉ាងណានោះ សូមទស្សនិកជនរីករាយសណ្តាប់ដូចខាងក្រោម៖