(ភ្នំពេញ)៖ Fincy ដែលជាកម្មវិធីទូរស័ព្ទចល័តក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ ប្រកបដោយនវានុវត្តភាពនៅអាស៊ីអាគ្នេយ៍បច្ចុប្បន្ននេះ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួននៅខេត្តព្រះសីហនុ ដើម្បីគាំទ្រដល់ការរីកចម្រើនឥតឈប់ឈរលើប្រតិបត្តិការរបស់ខ្លួន ដែលកំពុងពេញនិយមនៅតាមកំពង់ផែមាត់សមុទ្រ និងរមណីយដ្ឋាននានា។

នៅពេលដែលខេត្តឆ្នេរសមុទ្រស្ងប់ស្ងាត់ ជាមួយនឹងភាពពេញនិយមសម្រាប់អ្នកទេសចរដែលចូលចិត្តសមុទ្រ ខេត្ត ព្រះសីហនុបាននិងកំពុងបន្តវិវត្តខ្លួនទៅជាខេត្តមួយប្រកបដោយលក្ខណៈទំនើបដែលទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស ទស្សនៈសំខាន់ៗ និងកំណើនប្រជាជន។

ទន្ទឹមនឹងកំណើនយ៉ាងឆាប់រហ័សនេះ អាជីវកម្មគ្រប់ វិស័យកំពុងពង្រីកប្រតិបត្ដិការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការកើនឡើងជាលំដាប់។ ម្ចាស់ អាជីវកម្មទាំងនេះទទួលស្គាល់ថា អតិថិជនរបស់ខ្លួនភាគច្រើនបានធ្វើការបញ្ជាទិញទំនិញតាមបច្ចេកវិទ្យាឌីជីថល តាមរយៈការទូទាត់សាច់ប្រាក់ដោយទូរស័ព្ទដៃ និងកាបូបលុយឌីជីថល។

នៅពេលដែលកម្មវិធីទូរស័ព្ទចល័ត Fincy ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅកម្ពុជា អត្រាកំណើនរបស់វា មានការកើនឡើងលើសការរំពឹងទុក។ ដោយមានហាងជិត ៦០០ នៅទីក្រុងភ្នំពេញ និងមានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទកើនឡើងយ៉ាងឆាប់រហ័ស កិត្តិនាមរបស់ Fincy កំពុងកសាងទំនុកចិត្តរបស់ខ្លួនសម្រាប់ប្រជាជនក្នុងស្រុក។

Fincy ផ្តល់ជូននូវកាបូបលុយឌីជីថលប្រកបដោយមុខងារ និងទំនុកចិត្តខ្ពស់ក្នុងការទូទាត់ប្រាក់ ការផ្ទេរប្រាក់ និងមុខងារទូទាត់ប្រាក់បៀវត្ស ដែលត្រូវបានបង្កើតឡើងដោយមានសុវត្ថិភាពកម្រិតខ្ពស់បំផុតតាមបច្ចេកវិទ្យាការតភ្ជាប់ការទូទាត់ចំណាយ ប្រកបដោយតម្លាភាព និងបន្តរីកចម្រើនទៅមុខជាលំដាប់។ មុខងារលក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍ទាំងអស់ សុទ្ធតែជាអ្វីដែលយុគសម័យឌីជីថលត្រូវការ និងរំពឹងទុក។ កម្មវិធីទូរស័ព្ទចល័ត Fincy អាចឱ្យម្ចាស់ហាងទំនិញ ផ្តល់សេវាកម្មដល់អតិថិជនបាន កាន់តែល្អប្រសើរ ដែលជួយជំរុញដល់កំណើនអាជីវកម្មរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ដែលនឹងមានកំណើនកាន់តែឆាប់រហ័ស។

ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរក្នុងការឆ្លើយ តបទៅនឹងកំណើនយ៉ាងឆាប់រហ័សនេះ Fincy បាននិងកំពុងបើកឲ្យប្រព័ន្ធភ្នាក់ងារក្នុងស្រុកដំណើរការប្រើប្រាស់នៅក្នុងខេត្ត ព្រះសីហនុ។

ម្ចាស់ហាងទំនិញក្នុងស្រុកដែលប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តរបស់ Fincy មានឱកាសអាចក្លាយជាភ្នាក់ងាររបស់ Fincy ប្រសិនបើពួកគេ អាចបំពេញតាមលក្ខខ័ណ្ឌតម្រូវ ដែលកំណត់ដោយគណៈគ្រប់គ្រងរបស់ Fincy។ បណ្តាញភ្នាក់ងារនេះនឹងជំរុញការលក់នៅក្នុងខេត្ត ហើយជួយឱ្យម្ចាស់ហាងទំនិញដែលមានស្រាប់អាចពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត Fincy ដែលនឹងជួយពង្រឹង និងធានានិរន្តរភាពនៃការរីកចម្រើន និងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។

វត្តមានរបស់កម្មវិធីទូរស័ព្ទចល័ត Fincy នៅខេត្តព្រះសីហនុនឹងអាចធានាផងដែរដល់ការជួយគាំទ្រដល់ ម្ចាស់ហាងទំនិញ ស្របតាមឆន្ទៈរបស់ក្រុមហ៊ុនចំពោះ ម្ចាស់ហាងទំនិញ និងចំពោះអាជីវកម្មរបស់ពួកគេ ហើយអាចធ្វើឱ្យកម្មវិធីទូរស័ព្ទចល័ត Fincy គាំទ្រកាន់តែប្រសើរឡើងដល់ការរីកចម្រើនរបស់ពួកគេ តាមរយៈព្រឹត្តិការណ៍ទីផ្សារ និងការប្រូម៉ូសិន។ ភាគីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងបណ្តាញភា្នក់ងារ Fincy នៅខេត្តព្រះសីហនុទាំងអស់សូមមេត្តាទាក់ទង ការិយាល័យកណ្តាលរបស់ Fincy ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងកោះពេជ្រ។

លោក Zwan Ross Lee នាយកប្រតិបត្តិស្តីទី Fincy ប្រចាំកម្ពុជា បានលើកឡើងថា «កំណើនដែលយើង ទទួលបានជាបទពិសោធន៍នៅខេត្តព្រះសីហនុ គឺលើសពីការរំពឹងទុករបស់ពួកយើង។ តាមទស្សនៈរបស់ម្ចាស់ហាងទំនិញ និងអ្នកប្រើប្រាស់របស់យើងបានឲ្យដឹងថា ទីផ្សារដែលកំពុងមានកំណើនខ្ពស់នេះនឹងស្វាគមន៍ចំពោះកម្មវិធីទូរស័ព្ទចល័តរបស់ពួកយើង។ ពួកយើង មានក្តីសោមនស្សរីករាយនឹងការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ហាងទំនិញ ដែលយើងមើលឃើញថា មានការរីកចម្រើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពីមានការរាំងស្ទះសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចខេត្តព្រះសីហនុបានត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ ហើយយើងជឿជាក់ថា ការរីកចម្រើននឹង បន្តមានសន្ទុះក្នុងរយៈពេលពី ២ទៅ៣ឆ្នាំខាងមុខទៀត។

លោកបានបន្ថែមថា «ខណៈដែលផែនការពង្រីកទីផ្សាររបស់យើងបានគិតគូរដល់ខេត្តព្រះសីហនុជាទីផ្សារអាទិភាពពួកយើងចាំបាច់ត្រូវពង្រីក និងបើកការិយាល័យ របស់យើងលឿនជាការរំពឹងទុក។ មានន័យថាយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រដល់បណ្តាញម្ចាស់ហាងទំនិញ និងជួយជំរុញអាជីវកម្មរបស់ពួកគេឱ្យទទួលជោគជ័យ ហើយសម្រាប់អ្នកប្រើប្រាស់កម្មវិធី ទូរស័ព្ទចល័តនឹងកាន់តែមានទំនុកចិត្តខ្ពស់ចំពោះប្រតិបត្តិការទូទាត់សាច់ប្រាក់ជាមួយគ្រឹះស្ថានយើង។ Fincy នៅទីនេះ ដើម្បីធានាឱ្យអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យ។ យើងមានមោទនៈភាពដែលនៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា»