(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២០-២០២១ នឹងចាប់ផ្តេីមប្រកួតនៅរាត្រីនេះតទៅហេីយ ដោយមាន ៣ប្រកួតលេងមុនគេផងដែរ។

Fulham ប៉ះកាំភ្លេីងធំ Arsenal ជា ១ប្រកួតបេីកឆាកនៅម៉ោង ១៨៖៣០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ មុនពេល Crystal Palace ប៉ះ Southampton និង Liverpool ស្វាគមន៍ភ្ញៀវ Leeds United នៅម៉ោងបន្តបន្ទាប់។

គួររំលឹកផងថា Leeds United ជាក្រុមជេីងឯកមកពី Championships រួមជាមួយ ២ក្រុមទៀតរួមមាន West Bromwich Albion និង Fulham ទេីបតែឡេីងមកលេងក្របខណ្ឌទី១ Premier League រដូវកាលនេះ។

ចំណែកឯហង្សក្រហម Liverpool ជាក្រុមការពារតំណែងជេីងឯក ដែលត្រូវប៉ះ Leeds United នាម៉ោង ២៣៖៣០នាទីសម្រាប់សប្តាហ៍ទី១ ជេីងទី១ របស់ពួកគេផងដែរ គ្រាដែលជំនួបប្រកួតរវាង Burnley ប៉ះ Manchester United និង Aston Villa ជួប Manchester City ត្រូវបានពន្យារពេល៕