(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយ និងជាឱកាសមាស ឱកាសពេជ្រសម្រាប់អតិថិជន ដោយគ្រាន់តែអញ្ជើញទៅកកផ្ទះប្រភេទផ្ទះ ថោន ហោស៍-ប៊ី (Town House-B) ដំណាក់កាលទី២ របស់បុរី ប៊ុន លី ដែលមានទីតាំងលក់នៅក្នុងនៅផ្សារម៉ាក្រូ សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ មិនត្រឹមតែទទួលបានឱកាសឈ្នះរង្វាន់ ១ម៉ឺនដុល្លារតែប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់លើកទឹកចិត្តធំៗជាច្រើនផ្សេងទៀតផង។

គួរជម្រាបថា បុរី ប៊ុន លី កាលពីពេលកន្លងទៅថ្មីៗនេះ ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់ ១០,០០០ដុល្លារ ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញ ទៅការិយាល័យ លក់ចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ម្តងរួចមកហើយសម្រាប់នៅថ្ងៃនេះដែរ ក៏បានប្រកាសបន្ថែមនូវរង្វាន់លើកទឹកចិត្ត ជាច្រើនទៀតផងដែរ។

បន្ថែមពីនេះ បុរី ប៊ុន លី ក៏ផ្តល់ជូនកាតសមាជិកពិសេសជាកាដូ ដល់អតិថិជនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអតិថិជនគ្រាន់តែអញ្ជើញមកការិយាល័យលក់ ដើម្បីទទួលបានកាតសមាជិក ដោយគ្មានលក្ខខណ្ខ។ នេះជាការលើកទឹកចិត្ត និងដើម្បីតបស្នងជូនដល់អតិថិជនទាំងអស់ ដែលមានទំនុកចិត្តជឿជាក់លើគម្រោងរបស់ បុរី ប៊ុនលី។

គួរបញ្ជាក់ថា គម្រោង ថោន ហោសន៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន លី នេះនឹងក្លាយជាលំនៅស្ថានសម្រាប់ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យ ដ៏ទំនើប ដោយផ្អែកទៅលើគម្រោង បុរី ប៊ុនលី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្ម ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ តម្រូវការ ប្រជាជនក្នុងតំបន់ ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ៣ហិកតា។

គម្រោង បុរី ប៊ុន លី ផ្តល់ជូនជាប្រភេទផ្ទះ២ប្រភេទ និង៤ជម្រើស ដូចជា៖ ហ្សប ហោស៍ អេ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និង ថោនហោស៍ ប៊ី (Town House-B)។

អញ្ជើញទៅកកផ្ទះពីគម្រោង បុរី ប៊ុន លី នៅផ្សារម៉ាក្រូនៅថ្ងៃនេះ ដើម្បីទទួលបានឱកាសឈ្នះ ១ម៉ឺនដុល្លារ រួមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ដែលទីតាំងកម្មវិធី៖ ផ្សារម៉ាក្រូ | Makro Cambodia https://goo.gl/maps/Zxnt5q8Da3T2D7238។ សម្រាប់ព័ត៌មានបន្ថែម ០១០ ២២ ៧៧ ៨៩ / ០៧៧ ២២ ៧៧ ៨៩៕